រថយន្តហាយឡែនឌ័ររយែថយក្រោយបុករះម៉ូតូនិងរថយន្តពីរគ្រឿង បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ

ភ្នំពេញ៖ រថយន្តហាយឡែនឌ័រមួយគ្រឿងរយែថយក្រោយបុករះម៉ូតូនិងរថយន្តពីរគ្រឿងទៀត បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៤ និង៣៥នាទីល្ងាច ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១២១ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ១ ក្នុងសង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

បើតាមប្រភពព័ត៌មានពីម្ចាស់តៃកុងរថយន្តបង្ក បានឲ្យដឹងថា នៅមុនពេលកើតហេតុ រូបគាត់បានបើករថយន្តម៉ាកហាយឡែនឌ័រមួយគ្រឿង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2BL-3459 បានបើករយែថយក្រោយចេញពីមុខកន្លែងលីហួប្ដូរប្រាក់ នឹងនារីម្នាក់រួមដំណំជាមួយគ្នា ខណៈនោះរូបគាត់បើករយែថយក្រោយតិចៗសោះ តែរថយន្តរបស់គាត់ជាប់ហ្រ្វាំងជាន់មិនស៊ី ក៏ជ្រុលថយក្រោយរហូតទៅបុករថយន្តម៉ាកសូដេសមួយគ្រឿង ពណ៌ផ្សែងបារី ពាក់ស្លាកលេខ ភ្នំពេញ 2Q-4581 ដែលធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ១ ក្នុងទិសដៅពីកើតទៅលិចចំពេញទំហឹង រួចរថយន្តមិនទាន់អស់ល្បឿន ក៏បន្តទៅឡើងខឿនសួនច្បារទ្រូងផ្លូវ ជ្រុលទៅបុកម៉ូតូម៉ាកអាសង់ឌ្រីមមួយគ្រឿង ស៊េរីឆ្នាំ២០២០ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1ID-0507 រួចបន្តទៅបុករថយន្តម៉ាកព្រូសមួយគ្រឿងទៀត ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AZ- 6938 ចំពេញទំហឹង បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំទាំងសងខាងដូចគ្នា។ តែសំណាងល្អ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះ មិនបណ្ដាលឲ្យមាននរណាម្នាក់រងរបួសនោះទេ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានក៏បានចុះមកដល់ទីតាំងកន្លែងកើតហេតុ រួមទាំងសមត្ថកិច្ចចរាចរណ៍ផ្លូវគោកមូលដ្ឋាន បានចុះមកជួយសម្រួលចរាចរណ៍កុំឲ្យមានការកកស្ទះ រួចធ្វើការបាញ់ថ្នាំវាស់វែងរថយន្តបង្ក និងរថយន្តរងគ្រោះពីរគ្រឿង រួមទាំងម៉ូតូរងគ្រោះ១គ្រឿងទៀត យកមកដាក់កៀនខាងសិន ដើម្បីឲ្យភាគីទាំងសងខាងសម្របសម្រួលគ្នា ដោយភាគីខាងម្ចាស់ម៉ូតូរងគ្រោះ យល់ព្រមយកសំណងចំនួន៣៥០ដុល្លារ។ ចំណែកឯ រថយន្តរងគ្រោះពីរគ្រឿងទៀត ខាងភាគីម្ចាស់តៃកុងរថយន្តបង្ក យល់ព្រមសង់សំណង់ជួសជុលអោយដូចដើមវិញ ដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុភ្លាមៗតែម្ដង។ ដោយ/ ឆៃហួត និងប៊ុនធី

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner