​ថៃ​នឹង​ប្រើ​វ៉ាក់សាំង​ ​Co​v​i​d​-19 ​របស់​ក្រុមហ៊ុន​ចិន​ ​Sin​o​v​a​c ​ចាក់​ជូន​ប្រជាជន​២​ភាគ​៣​នៃ​ប្រជាជន​សរុប​របស់​ខ្លួន​សម្រាប់​ដំណាក់កាល​ដំបូង

​ថៃ​៖​ ​ថៃ​នឹង​ប្រើ​វ៉ាក់សាំង​កូ​វី​ដ​១​៩​ផលិត​ដោយ​ក្រុមហ៊ុន​ចិន​ ​ស៊ី​ណូ​វ៉ា​ក់ ​ដើម្បី​ចាប់ផ្តើម​កម្មវិធី​ចាក់​វ៉ាក់សាំង​ថ្នាក់​ជាតិ​ក្នុង​ប្រទេស​របស់​ខ្លួន​ ​ដោយ​ចាក់​ជូន​ប្រជាជន​ ​២​ ​ភាគ​ ​៣​ ​នៃ​ចំនួន​ប្រជាជន​សរុប​របស់​ខ្លួន​ ​សម្រាប់​ដំណាក់កាល​ដំបូង​ ​ខណៈ​ថៃ​ក៏​ត្រូវ​បាន​គេ​រំពឹង​ដែរ​ថា​ ​នឹង​អនុម័ត​ឲ្យ​ប្រើប្រាស់​វ៉ាក់សាំង​ចិន​ក្នុង​ករណី​បន្ទាន់​នៅ​ខែកុម្ភៈ​នេះ​ផង​ដែរ​ ​។​

បើ​តាម​នាយក​ស្ថាប័ន​គ្រប់គ្រង​ជំងឺឆ្លង​របស់​ថៃ​ ​លោក​ ​អូ​ផា​ស់ ​កាន់​កា​វី​ន​ផុង​ ​បុគ្គលិក​សុខាភិបាល​ ​ប្រជាជន​ដែល​មាន​វ័យ​ចំណាស់​ ​ប្រជាជន​ដែល​មាន​ជំងឺ​រុំា​រ៉ៃ​ ​និង​ពលករ​ចំណាកស្រុក​ ​នឹង​ស្ថិតនៅ​ក្នុង​ក្រុម​មនុស្ស​មាន​អាទិភាព​ ​ក្នុង​ការ​ទទួល​បាន​វ៉ាក់សាំង​នេះ​ ​។​

ឧបនាយករដ្ឋមន្ត្រី​ ​និង​ជា​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ថៃ​លោក​ ​អនុ​ធី​ន​ ​ឆា​ន​វីរៈ​គុល​ ​បាន​ថ្លែង​ក្នុង​សន្និសីទ​សារ​ព័ត៌មាន​មួយ​ ​កាលពី​ថ្ងៃចន្ទ​នេះ​ថា​ ​វ៉ាក់សាំង​កូ​វី​ដ​១​៩​របស់​ក្រុមហ៊ុន​ចិន​ ​ស៊ី​ណូ​វ៉ា​ក់ ​ដំណាក់កាល​ទី​១​ ​នឹង​មកដល់​នៅ​អំឡុង​ខែកុម្ភៈ​នេះ​ ​ដល់​ខែ​មេសា​ខាងមុខ​ ​។​ ​សម្រាប់​វ៉ាក់សាំង​របស់​ក្រុមហ៊ុន​ ​អា​ស្រ្តាហ្សេណេ​កា​ ​មកពី​អឺរ៉ុប​ ​ក៏​នឹង​មកដល់​ប្រទេស​ថៃ​នៅ​ចុង​ឆ្នាំ​២​០​២​១​ខាងមុខនេះ​ផង​ដែរ​ ​៕​ ​ប្រភព​៖​ ​ស៊ី​ន​ហួរ

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner