អ្នកខេត្តពោធិ៍សាត់មួយរូបឈ្នះទឹកប្រាក់សុទ្ធចំនួន៩0,000 ដុល្លារពីការផ្ញើសារ
ដោយ៖ម៉ាដេប៉ូ
ពោធិ៍សាត់៖បុរសមួយរូបបានឈ្នះនូវទឹកប្រាក់រហូតដល់៩ម៉ឺនដុល្លារក្នុងកម្មវិធី «ឈ្នះមួយម៉ឺនដុល្លាររាល់ថ្ងៃ» ជាមួយក្រុមហ៊ុនសែលកាត។
អតិថិជនសំណាងរូបនេះគឺមានឈ្មោះថា ស៊ុន ចន្ថា ។លោកមានមុខរបរជាអ្នកលក់ចាប់ហួយ និងមានទីលំនៅស្រុកបាកាន ខេត្តពោធ៍សាត់ លោក គឺជាអតិថិជន ដែល បានឈ្នះលុយសុទ្ធរហូតដល់ទៅ៩0,00០ពីកម្មវិធី «ឈ្នះមួយម៉ឺនដុល្លាររាល់ថ្ងៃ» របស់សែលកាត កាលពីថ្ងៃទី ១០ ខែមករា ឆ្នាំ ២០២១ កន្លងមក។
លោក ស៊ុន ចន្ថា អ្នកមានសំណាងឈ្នះទឹកប្រាក់រហូតដល់៩0000 ដុល្លារនេះបានឱ្យដឹងថាទឹកប្រាក់ដ៏ច្រើននេះពិតជាធ្វើឱ្យមានការផ្លាស់ប្តូរជីវភាពរស់នៅរបស់គាត់មួយរំពេចភ្នែកពិតមែន។គាត់មានការសប្បាយចិត្តយ៉ាងខ្លាំងជាមួយទឹកប្រាក់ដ៏ច្រើននេះ។
គួរបញ្ជាក់ថាការចាប់រង្វាន់ នេះនឹងមានផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ CTN និងហ្វេសប៊ុក CTN TV វេលាម៉ោង 7 យប់ជា រៀងរាល់ថ្ងៃ ហើយលទ្ធផលអ្នកឈ្នះរង្វាន់នឹងផ្សាយឡើងវិញក្នុងឆាណែលយូធូប របស់សែលកាត ៕
