រដ្ឋបាលខេត្តបាត់ដំបង ណែនាំដល់កម្លាំងដែលពាក់ព័ន្ធឈរជើង នៅច្រកដូង ស្រុកកំរៀង ត្រូវពង្រឹងការត្រួតពិនិត្យជាប្រចាំ ដើម្បីទប់ស្កាត់ពលករឆ្លងដែន ដែលមិនបានធ្វើចត្តាឡីស័កគ្រប់រូបភាព

ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្ត តំណាងឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងពិធីប្រជុំពង្រឹងបន្ថែមគ្រប់ជំនាញនៅច្រកនៅច្រកអន្តរជាតិកម្ពុជា-ថៃ ដូង ស្រុកកំរៀង ខេត្តបាត់ដំបង នៅថ្ងៃព្រហស្បតិ៍ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ ។

ឯកឧត្តម ណុប ដារ៉ា បានធ្វើការណែនាំដល់កម្លាំងដែលពាក់ព័ន្ធ ឈរជើងនៅច្រកដូង ត្រូវពង្រឹងបន្ថែមនៅការត្រួតពិនិត្យជាប្រចាំ ដើម្បីទប់ស្កាត់ពលករឆ្លងដែន ដែលមិនបានធ្វើចត្តាឡីស័កគ្រប់រូបភាព បន្តស្រាវជ្រាវរកមេខ្យល់ដែលនាំពលករឆ្លងដែនគេចពីការធ្វើចត្តាឡីស័កមកផ្ដន្ទាទោសតាមច្បាប់ ត្រួតពិនិត្យជាប្រចាំរាល់ឡានទំនិញរបស់បងប្អូនអាជីវករ ដែលធ្វើការផ្លាស់ប្ដូរទំនិញនៅច្រកនេះឱ្យបានម៉ឺងម៉ាត់ ហើយឡានដឹកទំនិញ ត្រូវបកកញ្ចក់រ៉ៃប៉ាន់ចេញជាបន្ទាន់ ។

ឯកឧត្តម ណុប ដារ៉ា បានបន្តថា ត្រូវសហការគ្នាឲ្យបានស្អិតរមួត រវាងកម្លាំងកងទ័ព ដែលឈរជើងនៅទីនេះ និងកម្លាំងសមត្ថកិច្ចគ្រប់ជំនាញ សំដៅធានាអោយបាន នូវការទប់ស្កាត់ការពលករឆ្លងដែន ដែលគេចពីការធ្វើចត្តាឡីស័ក ៕ ដោយ វណ្ណលុក

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner