សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ បានធ្វើពិធីអរគុណយុវជនស្ម័គ្រចិត្តដែលបានចូលរួមធ្វើជាអ្នកសង្កេតការណ៍ពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត

អត្ថបទដោយ៖
AMS OneMinute

នៅថ្ងៃទី១៨ កុម្ភៈ ២០២១ សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ ក្រោមអធិបតីភាពឯកឧត្តម ឃុត ចាន់ដារ៉ា អនុប្រធាន ស.ស.យ.ក រាជធានីបានធ្វើពិធីអរគុណយុវជនស្ម័គ្រចិត្តដែលបានចូលរួមធ្វើជាអ្នកសង្កេតការណ៍ពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតកាលពីថ្ងៃទី១ កញ្ញា ដល់ ៣១ ធ្នូ ២០២០។

យុវជនស្ម័គ្រចិត្តបានចុះតាមការិយាល័យពិនិត្យ និងចុះឈ្មោះបោះឆ្នោតក្នុងសង្កាត់ទាំង១០៥ ទូទាំងរាជធានីភ្នំពេញ។ កាយវិការប្រកបដោយស្មារតីទទួលខុសត្រូវ បានក្លាយជាចលនាជំរុញការងារស្ម័គ្រចិត្ត និងការរួមគ្នាជាធ្លុងមួយកសាងលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស និងនីតិរដ្ឋនៅកម្ពុជាឱ្យកាន់តែរឹងមាំ។

ads banner