ផ្លែឈើថៃនាំចេញទៅទីផ្សារចិនមានទំហំដល់ទៅ 2.9 ពាន់លានដុល្លារ

បរទេស៖ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួចេញផ្សាយនៅថ្ងៃសុក្រនេះបានឲ្យដឹងថាទោះបីជាស្ថានភាពកូវីដ ក្តី ប៉ុន្តែទំហំនាំចេញនៃផ្លែឈើស្រស់របស់ថៃទៅកាន់ទីផ្សារប្រទេសចិនបានកើនឡើងដល់ទៅ 39.43 ភាគរយកាលពីឆ្នាំ 2020 នេះ។

ប្រភពដដែលបានសរសេរទៀតដែរថា ទំហំនាំចេញសរុបនៃផលិតថៃទាំងអស់ដែលចូលទៅដល់ទីផ្សារប្រទេសចិនបានកើនឡើង 4 ភាគរយ។ ក្នុងនោះគិតតែតម្លៃនាំចេញនៃផ្លែឈើថៃសរុបមានប្រមាណជា 2.9 ពាន់លានដុល្លារកាលពីឆ្នាំ2020។ នេះបើយោងតាមការចេញផ្សាយដោយរដ្ឋាភិបាលនៃប្រទេសថៃ។

នៅពេលដែលបំបែកតួលេខចេញពីគ្នាគេអាចមើលឃើញដែរថាការនាំចេញផ្លែទុរេនតែមួយមុខប៉ុណ្ណោះគឺអាចស្មើទៅនឹងពាក់កណ្តាលនៃការនាំចេញផ្លែឈើសរុបបាត់ទៅហើយគឺប្រមានជា1.51 ពាន់លានដុល្លារកាលពីឆ្នាំ 2020 នេះក្នុងអត្រាកើនឡើងដល់ទៅ 77.57 ភាគរយធៀបទៅនឹងតួលេខកាលពីឆ្នាំ 2019។

នាយកដ្ឋានទទួលបន្ទុកកិច្ចការងារទំនាក់ទំនងសាធារណៈរបស់ប្រទេសថៃ ឬ PRD (Public Relations Department)បាននិយាយថាតួលេខកើនឡើងនេះគឺពិតជាបានជួយជំរុញដល់ការនាំចេញនៃផលិតផលផ្លែឈើរបស់ថៃ ជាពិសេសផលិតផលប្រភេទស្រស់ៗរបស់ថៃបានយ៉ាងល្អប្រសើរបំផុត៕

ស៊ុន លី
ស៊ុន លី
ធ្លាប់បំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានជាភាសាខ្មែរជាមួយនឹងស្ថាប័នព័ត៌មានមួយចំនួនរយៈពេល៧ឆ្នាំ។ បទពិសោធបកប្រែប្រភេទព័ត៌មានអន្តរជាតិនយោបាយសេដ្ឋកិច្ចនិងកីឡាផង។ បច្ចុប្បន្នកំពុងបំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានសេដ្ឋកិច្ចអន្តរជាតិឱ្យសារព័ត៌មាន AMS Economy
ads banner
ads banner
ads banner