រដ្ឋមន្ត្រីការបរទេស បានជួបសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការបរទេសឥណ្ឌា ដើម្បីពិភាក្សាអំពីថ្នាំបង្ការជំងឺកូវីដ-១៩ និងរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺនេះ

អត្ថបទដោយ៖
AMS OneMinute

នាថ្ងៃទី១៨ កុម្ភៈ រដ្ឋមន្ត្រីការបរទេស ប្រាក់ សុខុន បានជួបសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការបរទេសឥណ្ឌា ចៃហ្សុនកា ដើម្បីពិភាក្សាអំពីថ្នាំបង្ការជំងឺកូវីដ-១៩ និងរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺនេះ។

ឯកឧត្តម ប្រាក់ សុខុន បានថ្លែងអំណរគុណដល់ ប្រទេសឥណ្ឌា ដែលបានអនុម័តផ្គត់ផ្គង់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ចំនួន ១សែនដូស ដល់កម្ពុជា ហើយកម្ពុជាត្រូវការទិញវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួន ៥លានដូស ដោយស្នើសុំឱ្យឥណ្ឌាផ្គត់ផ្គង់ដំណាក់កាលដំបូងចំនួន ១លានដូស។

កម្ពុជាសម្រេចទិញវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ពីឥណ្ឌាដោយសារកម្ពុជា និងឥណ្ឌាមានប្រវត្តិទំនាក់ទំនងយ៉ាងជិតស្និទ្ធ និងម្យ៉ាងទៀតដោយសារប្រជាជនកម្ពុជាជឿទុកចិត្តលើថ្នាំពេទ្យ និងសេវាសុខភាពរបស់ឥណ្ឌា។

ads banner