Crustle Chicken បង្កើតឡើងដោយស្នាដៃកូនខ្មែរ ជាមួយអាហារសម្រន់ fast food ប្រកបទៅដោយអនាម័យ រសជាតិថ្មី តម្លៃសមរម្យប្រកបដោយគុណភាពខ្ពស់
ភ្នំពេញ ៖ Crustle Chicken ត្រូវបានផ្តួចផ្តើមគំនិតបង្កើតឡើងដោយម្ចាស់អាជីវកម្ម ០២នាក់ គឺលោកស្រី ជា ម៉ាឡែន និងលោកស្រី ទេព រតនៈ។ ហើយបានបើកសាកល្បងកាលពីពេលថ្មីៗនេះ ជាមួយនឹងមុខម្ហូប fast food និងនំជាច្រើនប្រភេទ។ ពួកយើងរំពឹងទុកថាអាជីវកម្មមួយនេះនឹងអាចផ្តល់នូវប្រភេទអាហារសម្រន់ ដែលចំណាយពេលចំអិនក្នុងរយៈពេលតិចតួចបំផុតតាមដែលអាចធ្វើទៅបាន ហើយមានតម្លៃសមរម្យ ប្រកបដោយគុណភាពខ្ពស់ជាពិសេស គឺថែមទាំងផ្តល់នូវអនាម័យខ្ពស់ជូនដល់អតិថិជនថែមទៀតផង។
បេសកកម្ម និងចក្ខុវិស័យរបស់ពួកយើង គឺផ្តោតទៅលើការផ្តល់ជូននូវ បឺហ្គឺរ មាន់បំពង និងមុខម្ហូបជាច្រើនផ្សេងទៀតដែលជារសជាតិថ្មី ដ៏មានឱជារសឈ្ងុយឆ្ងាញ់ ក្នុងតម្លៃសមរម្យ រួមជាមួយនិងអនាម័យខ្ពស់ ហើយពួកយើងក៏រំពឹងទុកយ៉ាងមុតមាំថានឹងអាចពង្រីកសាខារបស់ខ្លួនបន្ថែមឱ្យបានច្រើននៅពេលឆាប់ៗនេះ។
ការពិតទៅប្រជាជនកម្ពុជាយើងពិតជាមានសំណាងណាស់ បើប្រៀបធៀបទៅនឹងប្រទេសដទៃ ពីព្រោះថ្នាក់ដឹកនាំរបស់យើងបានធ្វើការការពារនិងទប់ស្កាត់ជម្ងឺ Covid-19 បានយ៉ាងល្អដោយគ្មានការបិទចរាចរណ៍នៅក្នុងស្រុក។ ប៉ុន្តែ Covid-19 បានធ្វើឱ្យសេដ្ឋកិច្ចពិភពលោកទទួលរងនូវផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ជាពិសេសវាបានធ្វើឱ្យមនុស្សជាច្រើនប្រឈមនឹងបញ្ហាបាត់បង់ការងារថែមទៀតផង។ ដូច្នេះពួកយើងយល់ឃើញថាការបង្កើត Crustle Chicken គឺជាការរួមចំណែកមួយផ្នែកតូចជួយដល់សង្គមក្នុងការផ្តល់ឱកាសការងារជូនដល់ប្រជាជនកម្ពុជាយើង ដើម្បីទទួលបានចំណូលជួយផ្គត់ផ្គង់ដល់ជីវភាពប្រចាំថ្ងៃសម្រាប់គ្រួសាររបស់ពូកគេ។
ពិសេសជាងនេះទៅទៀត បើទោះជាអតិថិជននៅមានការភ័យខ្លាចមិនហ៊ានចេញមកញ៉ាំដល់ហាងផ្ទាល់ ក៏វាលែងជាបញ្ហាចោទទៀតដែរ។ ដោយមានការសហការជាមួយក្រុមហ៊ុនសេវាដឹកជញ្ជូនដូចជា E-Gets, Food Panda និង Nham24 អតិថិជនរបស់ Crustle Chicken គ្រាន់តែប្រើស្មាតហ្វូនរបស់ខ្លួនធ្វើការកុម្ម៉ង់ហើយរង់ចាំតែប៉ុន្មាននាទីប៉ុណ្ណោះ នោះភ្នាក់ងារដឹកជញ្ជូននឹងយកអាហារដែលអ្នកចូលចិត្តទៅដល់មុខផ្ទះតែម្តង ៕ ដោយ / គ្រី សម្បត្តិ