កម្ពុជានឹងរៀបចំសេចក្តីព្រាងច្បាប់ស្តីពីការការពារទិន្នន័យឯកជន បន្ទាប់ពីសេចក្តីព្រាងច្បាប់ស្តីពីសន្តិសុខបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ត្រូវបានបញ្ចប់ក្នុងពេលឆាប់ៗខាងមុខ

អត្ថបទដោយ៖
AMS OneMinute

ការបង្កើតច្រកទ្វារអ៊ីនធឺណិតជាតិមានគោលបំណងបង្កើនប្រសិទ្ធភាពនៃការប្រមូលចំណូលជាតិ ផ្អែកលើគោលការណ៍ប្រកួតប្រជែងស្មើភាព និងតម្លាភាពរវាងរដ្ឋនិងប្រតិបត្តិករ ព្រមទាំងជួយទប់ស្កាត់នូវការលួចតភ្ជាប់បណ្តាញឆ្លងដែនខុសច្បាប់ ការគំរាមកំហែងតាមអ៊ីនធឺណិត និងបទល្មើសឆបោកតាមប្រព័ន្ធអនឡាញជាដើម។

មិនមានបទប្បញ្ញត្តិណាមួយ ក្នុងអនុក្រឹត្យចែងអំពីការចាប់យកទិន្នន័យអ្នកប្រើប្រាស់ និងការរឹតត្បិតសេរីភាពនៃការបញ្ចេញមតិឡើយ។

កម្ពុជានឹងរៀបចំសេចក្តីព្រាងច្បាប់ស្តីពីការការពារទិន្នន័យឯកជន (Personal Data Protection Law) បន្ទាប់ពីសេចក្តីព្រាងច្បាប់ស្តីពីសន្តិសុខបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន (Cybersecurity Law) ត្រូវបានបញ្ចប់ក្នុងពេលឆាប់ៗខាងមុខ។

ads banner