អភិបាលរាជធានីបាននិងកំពុងជួបជុំជាមួយគណៈអភិបាលរាជធានី មន្ទីរពាក់ព័ន្ធនិងមន្ត្រីដើម្បីចាត់វិធានការនានាក្នុងការទប់ស្កាត់ការីករាលដាលដោយជំងឺ covid -19
ភ្នំពេញ៖ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅយប់ថ្ងៃទី២២នេះ ពោលគឺក្រៅម៉ោងរដ្ឋបាលឯឧ បាននិងកំពុងជួបជុំជាមួយ គណៈអភិបាលរាជធានី មន្ទីរសុខាភិបាល មន្ទីរអប់រំ និងមន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីចាត់វិធានការនានា ក្នុងការ ទប់ស្កាត់ការរីករាលដាលដោយជំងឺ covid 19 ខណៈដែលជំងឺនេះបាននិងកំពុងរីករាលដាលក្នុងសហគមន៍ព្រឹត្តិការណ៍២០កុម្ភៈ ។
ជាមួយគ្នានេះ រដ្ឋបាលរាជធានីភ្នំពេញក៏បានចេញសេចក្តីជូនដំណឹងមួយ ជុំវិញវិធានការ ដើម្បីបង្ការទប់ស្កាត់នូវការរីករាលដាលនៃជម្ងឺនេះផងដែរ ។
សូមបញ្ជាក់ផងដែរថា៖ ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈគឺជាព្រឹត្តិការណ៍ដែលបានផ្ទុះឡើងនូវជម្ងឺកូវីដ-១៩ជាទ្រង់ទ្រាយធំមួយចូលក្នុងសហគមន៍ ដែលមានទ្រង់ទ្រាយធំជាង ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកាកន្លងមក ដែលទាមទារឲ្យអាជ្ញាធរកម្លាំងមានសមត្ថកិច្ចនិងស្ថាប័នពាក់ព័ន្ធរួមជាមួយនឹងប្រជាពលរដ្ឋផងដែរ ចូលរួមទប់ស្កាត់និងបង្ការជំងឺកូវីដ19 ទាំងអស់គ្នា ដើម្បីឲ្យកម្ពុជារួចផុតពីការរីករាលដាលនៃជំងឺកូវីដ-១៩។
ខាងក្រោមនេះជាសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេលដែលបានចេញនៅរាត្រីថ្ងៃទី២២កុម្ភៈនេះ៕