ជនសង្ស័យម្នាក់ឆបោកយកម៉ូតូ និងទ្រព្យសម្បត្តិសង្សារជាច្រេីនលេីក ត្រូវសមត្ថកិច្ចច្បារអំពៅឃាត់ខ្លួន

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលខណ្ឌច្បារអំពៅ ឃាត់ខ្លួនកាលពីម៉ោង១៩និង០០នាទី ថ្ងៃទី០៥ ខែមីនា ឆ្នាំ ២០២១ នៅចំណុចផ្ទះលេខ១៤៤ ភូមិឬស្សីស្រស់ សង្កាត់និរោធ ខណ្ឌច្បារអំពៅ ពាក់ព័ន្ធ ករណី ឆបោកម៉ូតូ ។

ជនរងគ្រោះឈ្មោះ សាក សុខឡាង ភេទ ស្រី អាយុ ២១ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ និសិត្ស ស្នាក់នៅផ្ទះជួលគ្មានលេខ សង្កាត់បឹងត្របែក ខណ្ឌចំការមន។ ចំណែកជនសង្ស័យឈ្មោះ ឡន ឌេឌេ ភេទ ប្រុស អាយុ ២៧ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ ជាងថតរូប ស្នាក់នៅផ្ទះកើតហេតុ។

លោកវរសេនីយ៍ឯក ម៉ៅ សឿត អធិការនគរបាលខណ្ឌច្បារអំពៅ បានឲ្យដឹងថា ៖ មុនពេលកើតហេតុជនរងគ្រោះបានជិះម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០២០ ពាក់ផ្លាកលេខ កណ្តាល ១AI-៧៤០៥ ទៅលេងផ្ទះជនសង្ស័យ (ត្រូជាសង្សារ) នៅចំណុចកើតហេតុ រួចជនសង្ស័យបានប្រើល្បិចខ្ចីម៉ូតូជនរងគ្រោះប្រាប់ថា ទៅយកខ្សែដៃនៅម្តុំផ្សារកណ្តាលមួយភ្លែត! ហើយជនសង្ស័យក៏ជិះម៉ូតូជនរងគ្រោះទៅបញ្ចាំគេបានលុយ ៩០០ដុល្លារ យកលុយលេងល្បែងស៊ីសង និងស៊ីចាយអស់។ លុះដល់ថ្ងៃទី៥ ខែមីនា ឆ្នាំ ២០២១ ម៉ោង១៨និង០០នាទី ជនរងគ្រោះ និងក្រុមគ្រួសារឃើញជនសង្ស័យនៅភូមិកើតហេតុ ក៏ឃាត់ខ្លួនជនសង្ស័យប្រគល់សមត្ថកិច្ចនគរបាលខណ្ឌច្បារអំពៅ ចាត់ការតាមច្បាប់។

-កន្លងមកជនសង្ស័យធ្លាប់ប្រើល្បិចយកទ្រព្យសម្បត្តិរបស់ជនរងគ្រោះទៅបញ្ចាំគេចំនួន ០២ដង ៖
+កាលពីថ្ងៃទី ១៣-០១-២០២១ យកទូរស័ព្ទដៃម៉ាក iPhone-១១ ពណ៌ស្វាយ ទៅបញ្ចាំគេបានលុយ ៤៥០ដុល្លារ ទៅលេងល្បែងស៊ីសង និងស៊ីចាយអស់។

+កាលពីថ្ងៃទី ១៥-០១-២០២១ យកម៉ូតូម៉ាកហុងដាស្កូបពី ពណ៌ស រួមនិងកាតគ្រីម៉ូតូទៅជាមួយផង (មិនចាំផ្លាកលេខ) ទៅបញ្ចាំគេបានលុយ ១,៧០០ដុល្លារ ទៅលេងល្បែងស៊ីសង និងស៊ីចាយអស់ ៕ ដោយ ៖ ភារ៉ា និងប៊ុនធី

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner