​អ៊ីតាលី​រារាំង​ការ​​​ដឹកជញ្ជូន​វ៉ាក់សាំង​ ​Co​v​i​d​-19 ​របស់​ក្រុមហ៊ុន​ ​As​t​raZe​n​e​ca​ ​ទៅកាន់​អូស្ត្រាលី

​អ៊ីតាលី​៖​ ​រដ្ឋាភិបាល​អ៊ីតាលី​បាន​រារាំង​ការ​​​ដឹកជញ្ជូន​វ៉ាក់សាំង​ ​CO​V​I​D​-19 ​របស់​ ​ក្រុមហ៊ុន​ផលិត​ឱសថ​អង់គ្លេស​ ​As​t​raZe​n​e​ca​ ​ទៅកាន់​ប្រទេស​អូស្ត្រាលី​ ​ដែល​វា​ជា​ការរារាំង​ការនាំចេញ​ជា​លើក​ដំបូងបង្អស់​ ​ក្រោម​គ្រោងការណ៍​ត្រួតពិនិត្យ​វ៉ាក់សាំង​របស់​សហភាព​អឺរ៉ុប​ ​។​

បទបញ្ជា​របស់​អ៊ីតាលី​ដែល​រារាំង​ការ​​​ដឹកជញ្ជូន​វ៉ាក់សាំង​ ​CO​V​I​D​-19 ​ជាង​២​៥​ម៉ឺន​ដូ​ស​ ​ត្រូវ​បាន​ធ្វើឡើង​ដោយ​គណៈកម្មការ​សហភាព​អឺរ៉ុប​ ​ដែល​បាន​រិះគន់​យ៉ាង​ខ្លាំង​ ​ចំពោះ​ក្រុមហ៊ុន​ផលិត​ឱសថ​ ​As​t​raZe​n​e​ca​ ​ជុំវិញ​ការ​ផ្គត់ផ្គង់​វ៉ាក់សាំង​មួយ​ភាគ​តូច​ ​ដែល​ក្រុមហ៊ុន​នេះ​បាន​សន្យា​ថា​ ​នឹង​ផ្ដល់​ដល់​ប្លុក​អឺរ៉ុប​ ​។​ ​បើ​តាម​ក្រសួងការបរទេស​អ៊ីតាលី​នោះ​ ​ការ​​​ដឹកជញ្ជូន​ត្រូវ​បាន​បញ្ឈប់​ដោយសារតែ​ការ​ខ្វះខាត​វ៉ាក់សាំង​នៅ​សហភាព​អឺរ៉ុប​ ​និង​នៅ​អ៊ីតាលី​ ​ព្រមទាំង​ការ​ពន្យារពេល​ផ្គត់ផ្គង់​វ៉ាក់សាំង​ពី​ក្រុមហ៊ុន​ ​As​t​raZe​n​e​ca​ ​ទៅកាន់​សហភាព​អឺរ៉ុប​ ​និង​អ៊ីតាលី​ ។​

សូម​ជម្រាប​ថា​ ​គណៈ​ក​ម្មា​ការ​សហភាព​អឺរ៉ុប​ ​និង​រដ្ឋាភិបាល​អ៊ីតាលី​បាន​ទទួលរង​ការរិះគន់​យ៉ាង​ខ្លាំង​ពីសំណាក់​ប្រជាជន​អ៉ី​តា​លី​ចំពោះ​ភាព​យឺតយ៉ាវ​ ​ក្នុង​ការ​ចាប់ផ្ដើម​ចាក់​វ៉ាក់សាំង​ ​ដែល​វា​ត្រូវ​បាន​ចាប់ផ្តើម​តាំងពី​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​០​មក​ម៉្លេះ ​ប៉ុន្តែ​ត្រូវ​បាន​ពន្យារពេល​ដោយសារតែ​ការ​ខ្វះខាត​នៃ​វ៉ាក់សាំង​នេះ​ ​៕​ ​ប្រភព​៖​ ​A​F​P

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner