ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា៖ “ការវាយតម្លៃរបស់អ្នករាយការណ៍ពិសេសធ្វើឱ្យមានការយល់ច្រឡំពីត្រូវទៅជាខុស

អត្ថបទដោយ៖
AMS OneMinute

ទី១៖ ការតាំងខ្លួនរបស់អ្នកជំនាញថាជាចៅក្រម អារកាត់កិច្ចការផ្ទៃក្នុងរបស់តុលាការនៃរដ្ឋ អធិបតេយ្យមួយ ។

ទី២៖ សាស្ត្រាចារ្យ រ៉ូណា ស្មីត ហាក់ភ្លេចថា ខ្លួនធ្លាប់បានថ្លែងថ្កោលទោស សម រង្ស៊ី នៅក្នុងក្រុមប្រឹក្សាសិទ្ធិមនុស្សនៅឆ្នាំ២០១៩ ចំពោះសម្តីបរិហារកេរ្តិ៍ និង ញុះញង់ឱ្យផ្តលរំលំរដ្ឋាភិបាលជ្រើសតាំងដោយពលរដ្ឋកម្ពុជាតាមរយៈការបោះឆ្នោត។

ទី៣៖ ការអះអាងថាការជំនុំជម្រះមិនបានធ្វើឡើងជាសាធារណៈ និងដោយគ្មានវត្តមានជនជាប់ចោទ បង្ហាញថា អ្នករាយការណ៍ពិសេសទាំងនោះហាក់មានការយល់ដឹងតិចតួច ឬពុំមានឆន្ទៈចង់យល់អំពីនីតិវិធីតុលាការរបស់កម្ពុជា ព្រោះការពិតគឺ មេធាវីការពារ ជនជាប់ចោទ តំណាងអង្គទូតបរទេស និងអង្គការសង្គមស៊ីវិល បានមានវត្តមានចូលរួមសវនាការ ដែលនេះបង្ហាញថា នីតិវិធីតុលាការបានប្រព្រឹត្តទៅដោយមាន ការចូលរួមនិងតម្លាភាពត្រឹមត្រូវ។

ប្រភព៖ ការបរទេស

ads banner