ជនសង្ស័យម្នាក់ត្រូវសមត្ថកិច្ចប៉ុស្ដិ៍ភ្នំពេញថ្មីឃាត់ខ្លួនពីបទ​ លួចម៉ូតូ

ភ្នំពេញ​ ៖​ កម្លាំងជំនាញប៉ុស្តិ៍នគរបាលភ្នំពេញថ្មី នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ​ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់​ ករណីលួចម៉ូតូ កាលពីវេលាម៉ោង០១ និង៣០នាទីយប់រំលងអាធ្រាត

ឈានថ្ងៃទី០៧​ ខែមីនា​ ឆ្នាំ​២០២១នៅចំណុចមុខសាលាខេមរៈ ផ្លូវបេតុង  ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ​ ។ 

​សមត្ថកិច្ចបានឲ្យដឹងថា​ ជនសង្ស័យខាងលេីមាន ឈ្មោះ ហ៊ ធុង ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់លៀសហាល ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិរោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ (មានសារធាតុញៀន) បានធ្វើសកម្មភាពលួចម៉ូតូ០១គ្រឿង ម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ ២០១៤ ពាក់ស្លាកលេខកំពង់ចាម 1Q-5109 ជនរងគ្រោះឈ្មោះ កុយ សេងហុង  ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងអ៊ីនធឺណេត ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិថ្មី សង្កាត់ស្ទឹងមានជ័យ១  ខណ្ឌមានជ័យ ។ សម្ភារៈបាត់បង់ ម៉ូតូ០១គ្រឿង ម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ ២០១៤ ពាក់ស្លាកលេខកំពង់ចាម 1Q-5109 ។ 

​បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី ៕​ ដោយ​ ៖​ ភារ៉ា​ និងប៊ុនធី

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner