អភិបាលខេត្តកំពត បើកកិច្ចប្រជុំចង្អៀតគណៈកម្មការទប់ស្កាត់ជំងឺ កូវីដ១៩ ថ្នាក់ខេត្ត

អត្ថបទដោយ៖
ហេង វណ្ណា

កំពត ÷ ឯកឧត្ត ជាវ តាយ អភិបាលខេត្តកំពត បានដឹកនាំកិច្ចប្រជុំចង្អៀតគណៈកម្មការទប់ស្កាត់ជំងឺ កូវីដ ១៩ ថ្នាក់ខេត្ត យោងតាមសភាពការណ៍ថ្មីៗ និងបន្ទាន់ពាក់ព័ន្ធនឹងការរីករាលដាលជំងឺ កូវីដ១៩។

ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត បានដឹកនាំ កិច្ចប្រជុំចង្អៀតគណៈកម្មការទប់ស្កាត់ជំងឺកូវីត ១៩ ថ្នាក់ខេត្ត ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត កងកម្លាំងប្រដាប់អាវុធទាំង ៣ ប្រភេទ មេបញ្ជាការមូលដ្ឋានសមុទ្រ មេបញ្ជាការវរៈសេនាតូចនគរបាលការពារព្រំដែនទឹក ២៤១ លោកប្រធានមន្ទីរសុខាភិបាលខេត្ត លោកលោក ស្រីអភិបាលក្រុង ស្រុក និងមន្ត្រីពាក់ព័ន្ធសរុបចំនួន ២៣នាក់ ។

កិច្ចប្រជុំផ្តោតសំខាន់ទៅលើបទបញ្ជារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ពាក់ព័ន្ធទៅនឹងវិធាននៃការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ដែលជាការណែនាំ និងបទបញ្ជាបន្ទាន់ យកមកអនុវត្តជាក់ស្ដែង ដូចជាការដឹកជញ្ជូនពលករមកពីប្រទេសថៃ ដែលកំពុងធ្វើចត្តាឡីស័កនៅតាមខេត្តជាប់ព្រំដែនមកកាន់ខេត្តកំពត ដើម្បីធ្វើចត្តាឡីស័កនៅមូលដ្ឋាន និងការត្រៀមលក្ខណៈគ្រប់បែបយ៉ាងសម្រាប់អន្តរាគមន៍ក្នុងករណីដែលជំងឺកូវីដ១៩ រីករាលដាលខ្លាំង ។

ឯកឧត្តមអភិបាលខេត្ត ណែនាំដល់អ្នកពាក់ព័ន្ធទាំងអស់យកចិត្តទុកដាក់ខ្ពស់ ក្នុងការអនុវត្តការងារទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ១៩ តាមបទបញ្ជារបស់សម្ដេចតេជោតាមរយៈសារជាសំឡេងក្នុងពេលថ្មីៗនេះ ឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner