រកឃើញអ្នកកើតកូវីដ១៩ ២ទីតាំងទៀតនៅខណ្ឌឫស្សីកែវ ក្រោយអាជ្ញាធរបើកដំណើរការ១ទីតាំង នៅសង្កាត់គីឡូម៉ែត្រលេខ៦

អត្ថបទដោយ៖
ធី ដា

រដ្ឋបាលខណ្ឌឫស្សីកែវ សហការជាមួយមន្ត្រីសុខាភិបាល បានរកឃើញអ្នកមានវិជ្ជមានមេរោគកូវីដ១៩ ២ករណីទៀត ចំនួន«២ទីតាំង» និងអ្នកពាក់ព័ន្ធចំនួន ១៥នាក់ផ្សេងទៀត និងកំពុងធ្វើចត្តាឡីស័កនៅតាមផ្ទះ ក្រោយពីបានបើកឲ្យដំណើរការជាសាធារណៈឡើងវិញ១កន្លែងនូវផ្ទះឈ្មោះ ឡាយ គា អ្នកជំងឺកូវីដ១៩ ពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។

អភិបាលខណ្ឌឫស្សីកែវ លោក ជា ពិសី បានឲ្យដឹងថា មន្រ្តីសុខាភិបាលបានរកឃើញអ្នកមានវិជ្ជមាកូវីដ១៩ នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ ចំនួន០២នាក់ ស្មើនឹង០២ទីតាំង រួមមាន ៖ ទីតាំងផ្ទះលេខ១៤ ផ្លូវលេខ៩ ក្រុមទី៤ ភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែតលេខ៦ អ្នកជំងឺឈ្មោះ សុគន្ធ នីសា ភេទស្រី អាយុ៣៨ឆ្នាំ មុខរបរ តារាចម្រៀង មានអ្នកពាក់ព័ន្ធ០៥នាក់ ។ទី២៖ ទីតាំងផ្ទះលេខ០៨២J ផ្លូវកាំកូស៊ីធី ក្រុមទី៧ ភូមិគង្គាផុស សង្កាត់ទួលសង្កែទី២ អ្នកបុរសម្នាក់អាយុ៤០ឆ្នាំ មុខរបរតន្ត្រីករមានអ្នកពាក់ព័ន្ធ១០នាក់ ។

បច្ចុប្បន្នអ្នកជម្ងឺទាំង២នាក់ បានបញ្ជូនទៅព្យាបាល នៅអតីតសណ្ឋាគារ The Great Duke។ រីឯអ្នកដែលពាក់ព័ន្ធទាំង១៥នាក់ខាងលើ ត្រូវបានអោយធ្វើចត្តាឡីស័កនៅផ្ទះ ហើយអាជ្ញាធរ បានសម្រេចបិទទីតាំងទាំង២ខាងលើជាបណ្ដោះអាសន្ន។

សូមជម្រាបថា សម្រាប់ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ មកទល់ពេលនេះ មានទីតាំងចត្តាឡីស័កចំនួន៥កន្លែងហើយ ក្រោយពីបានរកឃើញអ្នកមានវិជ្ជមានមេរោគកូវីដ១៩ ២ករណី ស្មើនិង២ទីតាំងទៀត បន្ទាប់ពី
បើកដំណើរការឡើងវិញនៅផ្ទះឈ្មោះ ឡាយ គា ភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែតលេខ៦, ក្រោយពីបានបិទជាបណ្ដោះអាសន្ន ដើម្បីធ្វើចត្តាឡីស័ក១៤ថ្ងៃ ពាក់ព័ន្ធ ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ នារសៀលថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២១៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner