សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា ការត្រៀម រៀបចំទុកជាមុន ក្នុងករណីមានអ្នក ស្លាប់ដោយ សារកូវីដ-១៩ គឺជាការគោរព និងយកចិត្តទុកដាក់ នៅក្នុងទំនៀមទម្លាប់ប្រពៃណីរបស់យើង
ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានស្នើឲ្យអភិបាលរាជធានី-ខេត្ត តាមតំបន់នីមួយៗ រៀបចំទៅតាមទំនៀមទម្លាប់ត្រឹមត្រូវរបស់បងប្អូនយើង ប្រសិនបើបូជា យើងត្រូវរៀបចំឈាបនដ្ឋាន ឱ្យបានត្រឹមត្រូវតាមទីកន្លែងដែលយើងត្រៀមទុក ដោយឡែក សម្រាប់ការបញ្ចុះសព ក៏ត្រូវរៀបចំនៅកន្លែងសមរម្យ គោរពតាមវិធានសុខាភិបាល ជៀសវាងមានហានិភ័យ ។ សម្ដេច ក៏បានលើកឡើងផងដែរថា ការដែលត្រៀមបម្រុងរបស់យើង បែរជាមានបុគ្គលមួយក្រុមបានចោទប្រកាន់ថា យើងបានប្រមាថអាយុជីវិតប្រជាជន ។
ពាក់ព័ន្ធទៅនឹងការលើកឡើងនេះ សម្តេចក៏បានបញ្ជាក់នៅរសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ ថា នេះមិនមែនជាការប្រមាថនោះទេ ជាការគោរព ជាការត្រៀមបម្រុងទុកជាមុនរបស់យើង ជាក់ស្តែង ទំនៀមទម្លាប់របស់បងប្អូនខ្មែរយើង នៅពេលដែលមានឪពុកម្ដាយចាស់ៗ ដូចជា តាចាស់ គឺតែងតែត្រៀមបម្រុងទុកជាស្រេច ថាតើបញ្ចុះ ឬបូជា ។ល៕ ដោយ វណ្ណលុក

ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។