មេបញ្ជាការជាន់ខ្ពស់អាមេរិកម្នាក់បានប្រាប់សភាអាមេរិកថាប្រទេសចិនកំពុងតម្លើងកងកម្លាំងយោធាវាយលុក ឥតស្រាកស្រាននិងពង្រីកកន្លែងកាន់កាប់របស់ខ្លួនក្នុងតំបន់ថែមទៀត

សេចក្តីរាយការណ៍ស៊ីអិនអិននិយាយ ថាចិនកំពុងបង្កើនកិច្ចប្រឹងប្រែងជំនួសអំណាចយោធាអាមេរិកក្នុងអាស៊ី។ ឧត្តមនាវី ឧត្តមនាវី លោកហ្វីលីព ដេវីដសុន មេ បញ្ជាការបញ្ជាការដ្ឋានឥណ្ឌូប៉ាស៊ីហ្វិករបស់អាមេរិក បានថ្លែងយ៉ាងនេះក្នុងការធ្វើសក្ខីកម្មបញ្ជាក់ចំពោះមុខ គណៈកម្មាធិការបំរើកិច្ចការប្រដាប់អាវុធរបស់ព្រឹទ្ធសភា។ ឧត្តមនាវីអាមេរិកដដែលបានបញ្ជាក់ថាក្នុងមួយជីវិត របស់លោកគឺលោកមិនអាចយល់នូវសមត្ថភាពខ្លះដែលគេបានដាក់រៀបចំក្នុងវិស័យនេះបើសិនជាមិនមែនជា ឥរិយាឈា្លនពាននោះទេ។ លោកបានបន្តថាលោកបានមើលឃើញចិនបានពង្រីកនូវប្រព័ន្ធនិងសមត្ថភាព ជា ច្រើន និងឥរិយាបថដែលបង្ហាញថាចិនចូលចិត្តក្នុងអំពើឈ្លានពាន។ ឧត្តមនាវី លោកហ្វីលីព ដេវីដសុន ដែល កំពុងស្ថិតក្នុងការ Lobby ស្វែងរកលុយច្រើនពាន់លានដុល្លារដើម្បីអាវុធថ្មីក្នុងតំបន់ប៉ាស៊ីហ្វិក បានប្រាប់សមាជិក សភាអាមេរិកទៀតថាការបង្កើនការបណ្តាក់ទុន គឺជាការចាំបាច់សម្រាប់ទប់ទល់នឹងមហិច្ឆិតាយោធារបស់ចិន ក្នុងតំបន់។ ក្នុងសម្តីដែលចាត់ទុកប្រទេសចិនជាគ្រោះគំរាមកំហែងសន្តិសុខយូរអង្វែងក្នុងសតវត្សទី២១ ឧត្តម នាវី ហ្វីលីព ដេវីដសុន បានចោទប្រទេសចិនទៀតថាកំពុងបង្កើនការអនុវត្តសកម្មភាពគំរាមកំហែង ដោយលើក អំពីសកម្មភាពយោធាចិននៅជុំវិញកោះតៃវ៉ាន់ ជាមួយនឹងជម្លោះព្រំដែនរវាងឥណ្ឌានិងសូម្បីតែនៅជុំវិញកោះ អាមេរិកក្នុងតំបន់ប៉ាស៊ីហ្វិក។

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner