ឯកអគ្គរដ្ឋទូតចិនប្រចាំអង្គការសហប្រជាជាតិលោកហ្សាងជុន បានអំពាវនាវរកការបន្ធូរបន្ថយវិបត្តិតានតឹង ក្នុង ប្រទេសមីយ៉ាន់ម៉ាដោយបានបញ្ជាក់ថាពេលនេះជាពេលវេលាបន្ធូរបន្ថយវិបត្តិ, ជាពេលវេលានៃការធ្វើកិច្ចការ ទូតនិងជាពេលវេលារកការចរចា
សម្តីអំពាវនាវរបស់ឯកអគ្គរដ្ឋទូតចិនកាលពីថ្ងៃទី១០មីនាបានធ្វើឡើងក្រោយ ពេលដែលក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិយល់ស្របគ្នាក្នុងការថ្កោលទោសក្រុមយោធាមីយ៉ាន់ម៉ា ដែលធ្វើសកម្មភាពបណ្តេញរដ្ឋាភិបាលស្របច្បាប់របស់លោកស្រីអង់សានស៊ូជីចាប់តាំងពីដើមខែកុម្ភៈនោះមក ។ សេចក្តីថ្លែងការណ៍របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានសរសេរថាក្រុមប្រឹក្សាសន្តិសុខ ថ្កោលទោសយ៉ាងខ្លាំងក្លានូវការប្រើប្រាស់អំពើហិង្សាប្រឆាំងលើបាតុករអហិង្សាមីយ៉ាន់ម៉ា។ មន្ត្រីទូតចិនលោក ហ្សាងជុន បានថ្លែងថាប្រទេសចិនបានរួមចំណែកពិភាក្សាសេចក្តីថ្លែងការណ៍ក្នុងលក្ខណៈស្ថាបនា។ លោកបាន ថ្លែងបន្តថាវាសំខាន់ចាំបាច់ដែលសមាជិកក្រុមប្រឹក្សាសន្តិសុខត្រូវនិយាយក្នុងសម្លេងតែមួយ។ លោកបន្តថាប្រ ទេសចិនសង្ឃឹមថាសាររបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនឹងមានជាអំណោយផលធ្វើឲ្យស្ថាន ភាពធូរក្នុងប្រទេសមីយ់ាន់ម៉ា។ លោកបានបន្តទៀតថាសហគមន៍អន្តរជាតិគប្បីបង្កើតបរិយាកាលសម្រាប់គ្រប់ ភាគីមីយ៉ាន់ម៉ាទាំងអស់ថ្លែងបង្ហាញនូវគំនិតផ្សេងៗរបស់ពួកគេក្រោមក្របខណ្ឌច្បាប់និងរដ្ឋធម្មនុញ្ញ។ លោក ហ្សាងជុន បញ្ជាក់បន្ថែមទៀតថានយោបាយមិត្តភាពរបស់ចិនចំពោះមីយ៉ាន់ម៉ា គឺសម្រាប់គាំទ្រប្រជាជនមីយ៉ាន់ ម៉ា។ ប្រទេសចិនត្រៀមជាស្រេចធ្វើទំនាក់ទំនងជាមួយភាគីពាក់ព័ន្ធនិងសម្តែងតួនាទីស្ថាបនាដើម្បីបន្ធូរស្ថាន ការណ៍បច្ចុប្បន្ន។
