កូវីដ១​៩​៖​ ​ប្រទេស​ខ្លះ​នៅ​អឺរ៉ុប​ផ្អាក​ចាក់​វ៉ាក់សាំង​អង់គ្លេស​ ​ខណៈ​មាន​អ្នក​ចាក់​រួច​មាន​កំណក​ឈាម​

បណ្តា​ប្រទេស​មួយ​ចំនួន​បាន​សម្រេច​ផ្អាក​ការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វី​ដ​១​៩​ ​ផលិត​នៅ​អង់គ្លេស​ ​As​t​r​a​ ​Z​e​n​e​ca​ ​ក្រោយ​រក​ឃើញ​ថា​ ​មាន​កំណក​ឈាម​លើ​អ្នក​ដែល​បាន​ចាក់​វ៉ាក់សាំង​រួច​ ​នេះ​បើ​តាម​ការ​ចេញផ្សាយ​របស់​សារ​ព័ត៌មាន​សិង្ហបុរី​ CN​A​ ​នា​ថ្ងៃ​ទី​១​២​ ​មីនា​ ​២​០​២​១​នេះ​។​

​បណ្តា​ប្រទេស​អឺរ៉ុប​មួយ​ចំនួន​ដូចជា​ ​ដា​ណឺ​ម៉ាក​, ន័រវេស​ អ៊ីតាលី និង​ អ៊ី​ស្លង់​ ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​នេះ​ ​បាន​ប្រកាស​ព្រម​ៗ​គ្នា​ ​ពី​ការ​ផ្អាក​ការប្រើប្រាស់​ ​វ៉ាក់សាំង​ ​As​t​r​a​ ​Z​e​n​e​ca​ ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ ​CO​V​I​D​-19 ​ក្រោយ​ពី​ពលរដ្ឋ​មួយ​ចំនួន​ក្នុង​ប្រទេស​ទាំង​ ​៤​នេះ​ ​បាន​រាយការណ៍​ពី​បញ្ហា​សុខភាព​ ​ក្នុង​នោះ​គឺ​បញ្ហា​កំណក​ឈាម​ ​ក្រោយ​ពី​ពួកគេ​បាន​ចាក់​វ៉ាក់សាំង​នេះ​រួច​។​

​គិត​រហូតដល់​ថ្ងៃ​ទី​០​៩​ ​ខែ​មីនា​ ​ឆ្នាំ​២​០​២​១​ ​ក្នុងចំណោម​អ្នក​ដែល​បាន​ទទួល​វ៉ាក់សាំង​ ​As​t​r​a​ ​Z​e​n​e​ca​ ​ជាង​៣​លាន​នាក់​ ​នៅ​អឺរ៉ុប​ ​មាន​មនុស្ស​ប្រមាណ​ជាង​២​០​នាក់​ដែល​មាន​បញ្ហា​ដំ​កំណក​ឈាម​ក្នុង​សរសៃឈាម​ ​នេះ​បើ​តាម​រដ្ឋបាល​អឺរ៉ុប​៕​

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner