កូវីដ១៩នៅកម្ពុជាអាចកើនដល់ ២.០០០ករណីនៅចុងខែមីនា!

អត្ថបទដោយ៖
AMS OneMinute

ព្យាករណ៍ករណីវិជ្ជមានដោយប្រើគណិតវិទ្យា “ម៉ូឌែល SIR with Time Delay”។ ប៉ារ៉ាម៉ែត្រក្នុងការគណនាផ្អែកលើទិន្នន័យដែលប្រកាសដោយក្រសួងសុខាភិបាលនៅចន្លោះថ្ងៃ១០-២៤ កុម្ភៈ ២០២១ (𝛼=0.075, 𝛽=0.01 ថេរ )។ Time Delay ត្រូវបានកំណត់ដោយ 14 គឺរយៈពេលសម្ងំនៃវីរុស។

លទ្ធផលបង្ហាញក្នុងករណីដែលប៉ារ៉ាម៉ែត្រតាងអត្រាឆ្លង 𝛼 និង អត្រាជាសះស្បើយ 𝛽 ត្រូវបានកំណត់ដោយតម្លៃថេរ។ តម្លៃថេរទីនេះមានន័យថា ការមិនផ្លាស់ប្តូរឥរិយាបថក្នុងការការពារខ្លួនរបស់ពលរដ្ឋដូចសព្វថ្ងៃនេះ។ 

ក្នុងករណីខាងលើ ចំនួនករណីឆ្លងសរុបអាចនឹងកើនដល់ប្រមាណ ១.៥០០ ករណីនៅសប្តាហ៍ក្រោយ និង ឈានទៅដល់ ២.០០០ករណី នៅដំណាច់ខែមីនា។

ផ្ទុយទៅវិញ បើសិនជាកាត់បន្ថយបម្លាស់ទីមនុស្ស និងការប្រាស្រ័យទាក់ទងបាន ៥០% នៃស្ថានភាពបច្ចុប្បន្នបានត្រឹមសប្តាហ៍ក្រោយ និង ៧៥% នៃស្ថានភាពបច្ចុប្បន្នក្នុង ២សប្តាហ៍បន្ទាប់ នោះករណីឆ្លងនឹងចាប់ផ្តើមថយចុះនៅដើមខែមេសា ហើយកម្ពុជាអាចបិទបញ្ចប់ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈត្រឹមចុងខែមេសា។

ដោយ៖ លឹម ម៉េងសាយ ជើងឯកគណិតវិទ្យាថ្នាក់ទី១២ ទូទាំងប្រទេស ២០១៥

ads banner