កំណាត់ផ្លូវជាតិលេខ៥ ពង្រីកទទឹង ២.៥ម៉ែត សងខាង និង ប្រវែង ១៨០៥ម ចាប់ពីផ្លូវភ្លោះ មុខរោង ចក្រ SKD ដល់មុខយឿត្រី ដោយអ៊ុតកៅស៊ូ ២ស្រទាប់ កម្រាស់ ៩សម
អត្ថបទដោយ៖
Kien Sereyvuth
ភ្នំពេញ៖ គម្រោងជួសជុលកំណាត់ ផ្លូវជាតិលេខ៥ ដែលរងការខូចខាតដោយទឹកជំនន់ទឹកភ្លៀងរបស់រដ្ឋបាល រាជធានីភ្នំពេញ ត្រូវបានចាប់ផ្តើមពីផ្លូវភ្លោះមុខរោងចក្រ SKD ដល់មុខយឿត្រី ដោយអ៊ុតកៅស៊ូ២ស្រទាប់ កម្រាស់៩សម។ គម្រោងនេះគ្រោងបញ្ចប់ក្នុងរយៈពេល តែ២សប្តាហ៍ ប៉ុណ្ណោះ។ ក្រោយពី មានការចង្អុលបង្ហាញពី អភិបាលរាជធានីភ្នំពេញ ក្រុមការងារ បានអនុវត្តសកម្មភាពការងារស្របតាមលក្ខណៈបច្ចេកទេស ដើម្បី អោយកំណាត់ផ្លូវនេះ ឆាប់បានរួចរាល់ ជាស្ថាពរ៕









