អគ្គនាយកដ្ឋានកីឡា ទទួលបានសម្ភារការពារជំងឺកូវីត-១៩ ពីក្រុមការងារឯ ឯកឧត្តម ស សុខា

អត្ថបទដោយ៖
Kien Sereyvuth

ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម អ៊ុក សិទ្ធិជាតិ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា និងប្រធានអង្គភាពទាំងអស់ចំណុះអគ្គនាយកដ្ឋានកីឡា បានទទួលអំណោយពីលោកជំទាវ នូ សុវត្ថិចាន់វល័ក្ខ និងលោក ឈឹម ផាន់ណា តំណាងឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងក្រុមគ្រួសារ នូវសម្ភារមួយចំនួនរួមមាន៖ ម៉ាសការពារ ចំនួន ៥, ០០០ម៉ាស , អាល់កុល ចំនួន ៤៨ដប និងម៉ាស៊ីនវាស់កម្តៅ ចំនួន ០២គ្រឿង ដើម្បីចូលរួមការពារ ទប់ស្កាត់ និងបង្ការពីការរាតត្បាតជំងឺកូវីដ ១៩ ( Covid-19 )។

ក្នុងនាមអគ្គនាយកដ្ឋានកីឡានៃក្រសួងអប់រំ យុវជន និងកីឡា សូមថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅចំពោះឯកឧត្តម ស សុខា និងក្រុមគ្រួសារ ដែលយកចិត្តទុកដាក់ដល់សុខុមាលភាពបុគ្គលិកអប់រំចំណុះអគ្គនាយកដ្ឋានកីឡា និងសូមជូនពរដល់ឯកឧត្តម និងក្រុមគ្រួសារទទួលបាននូវសុខភាពល្អ និងជោគជ័យគ្រប់ភារកិច្ច៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner