តារាកំប្លែងអ្នកនាង «ស្រីអ៊ីត» មានវិជ្ជមានកូវីដ-១៩

អត្ថបទដោយ៖
ធី ដា

មុននេះនៅរសៀលថ្ងៃទី១៣ ខែមីនាឆ្នាំ២០២១នេះ តារាកប្លែងដែលគេស្គាល់ថាអ្នកនាងសេង ចិន្តា ហៅ» ស្រីអ៊ីត» បានបញ្ជាក់ថាមានវិជ្ជមានកូវីដ-១៩។ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បានប្រកាសតាមហ្វេសប៊ុកថា «តារាកំប្លែងដ៏ល្បី អ្នកនាង សេង ចិន្តា ហៅ ស្រី អ៊ីត នាងបានឆ្លងជំងឺ Covid-19 សូមអ្នកពាក់ព័ន្ធទាំងអស់ ចាប់ពីថ្ងៃទី៧ មីនា ឆ្នាំ២០២១ សូមអញ្ជើញទៅធ្វើតេស្ត នៅមណ្ឌលសុខភាពចាកអង្រែក្រោម មន្ទីរពេទ្យខ្មែរសូវៀត និងមន្ទីរពេទ្យបង្អែក នៅតាមបណ្តាខេត្តនានា។ ព័ត៌មានបន្ថែម សូមទាក់ទងលេខ ១១៥»។

សូមរម្លឹកថា កាលពីរសៀលថ្ងៃទី១៣ ខែមីនានេះ ស្ត្រីអ្នកកំប្លែង ស្រីអ៊ីត ដែលមានឈ្មោះដើមថា សេង ចិន្តា ជាអ្នកកំប្លែងក្នុងក្រុមនាយពែកមី របស់ទូរទស្សន៍ CTN បានបញ្ជាក់ថា នាងមានវិជ្ជមានវីរុសកូវីដ១៩។ ក្រោយធ្វើតេស្តរួច ចេញលទ្ធផលវិជ្ជមានវីរុសកូវីដ១៩ ក្រុមគ្រូពេទ្យ បានទៅយកនាងពីផ្ទះ នៅភូមិក្រោលគោ សង្កាត់គីឡូម៉េត្រលេខ៦ ក្បែរវត្តទួល ខណ្ឌឫស្សីកែវ កាលពីយប់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១។ ស្ត្រីអ្នកកំប្លែងនេះ អះអាងថា នាងបានប៉ះពាល់ដោយប្រយោលជាមួយអ្នកចម្រៀង វី ឌីណែត ដែលជាកូនស្រីរបស់លោក ហួរ ឡាវី។

នៅរសៀលថ្ងៃទី១៣ ខែមីនានេះដែរ លោកតា វ៉ិចទ័រ អ្នកដឹកនាំក្រុមកំប្លែង ដែលមានក្រុមនាយពែកមី និងអ្នកនាងអ៊ីត ផងនោះកំពុងដែលរង់ចាំលទ្ធផលតេស្តកូវីពីក្រសួងសុខាភិបាល។

សូមបងប្អូនចូលរួមទប់ស្កាត់កូវីដ-19 ទាំងអស់គ្នា!

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner