អភិបាលខេត្តឧត្តរមានជ័យជួបសួរសុខទុក្ខ និងជូនដំណើរពលករមកពីប្រទេសថៃ
ឯកឧត្តម ប៉ែនកុសល្យ អភិបាលខេត្ត នឹងជាប្រធានគណះកម្មការប្រយុទ្ធប្រឆាំងកូវីដ-១៩ខេត្តឧត្តរមានជ័យនៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១ បានជួបសួរសុខទុក្ខដល់ពលករចំនួន៧៨៨នាក់ដែលបានធ្វើដំណើរមាតុភូមិនិវត្តន៏ពីប្រទេសថៃដល់ប្រទេសកម្ពុជា និងបន្តវិលត្រលប់ទៅតាមបណ្តាខេត្តរបស់ខ្លួនវិញដើម្បីធ្វើចត្តាឡីស័កបន្ត ។ ឯកឧត្តម ប៉ែនកុសល្យ បានពីការថែរក្សាសុខភាពឲ្យបានល្អប្រសើរក្នុងការធ្វើចត្តាឡីស័កបន្តនៅតាមខេត្តរបស់ខ្លួន។
យោងតាមអនុសាសន៏ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា អាជ្ញាធរខេត្តឧត្តរមានជ័យ ក៏ដូចជាមន្រ្តីធ្វើចត្តាឡីស័កបានធ្វើការពិនិត្យសុខភាពនឹងផ្គត់ផ្គង់រាល់សំភារះប្រើប្រាស់ការហូបចុកក្នុងការស្នាក់នៅ មុនពេលធ្វើដំណោះរទៅខេត្តរៀងៗខ្លួន តាមរថយន្តកងទ័ព ដើម្បីធ្វើចត្តាឡីស័កបន្ត។ ដោយឡែកក្នុងករណីដែលពលករ មានស្ថានភាពសង្ស័យនឹងតម្រូវឲ្យគាត់ស្នាក់នៅរយះពេល១៤ថ្ងៃសិនមុននឹងឲ្យបញ្ជូនទៅតាមបណ្តាខេត្តរបស់ខ្លួនវិញ ដើម្បីការពារទប់ស្កាត់ការឆ្លងរាតត្បាតកូវីដ-១៩ដល់សហគមន៍។





