ក្រុមមេឃខៀវ Man City បន្ថែម៣ពិន្ទុទៀត​ក្រោយ​​យកឈ្នះម្ចាស់ Fulham

ក្រុមមេឃខៀវ Man City បន្ថែម៣ពិន្ទុទៀត គម្លាតពីក្រុមលេខ២ Man Utd ក្រោយយកឈ្នះក្រុមម្ចាស់ផ្ទះ Fulham ក្នុងលទ្ធផល ៣ទល់០ ខណៈ ក្រុមបិសាចក្រហម នៅសល់២ប្រកួតក្នុងដៃ គិតត្រឹមសប្តាហ៍ទី៣០ ។
៣គ្រាប់របស់មេឃខៀវ រកបានដោយកីឡាករ John Stones នៅនាទី៤៧ Gabriel Jesus នាទី៥៦ និង Sergio Aguero ស៊ុតបាល់១១ម៉ែត្រ នៅនាទីទី៦០ ។

ឆ្លងកាត់៣០ ប្រកួត Man City មាន៧១ ពិន្ទុ ឈ្នះ២២ ស្មើរ៥ និងចាញ់៣ប្រកួត ដាច់ក្រុមលេខ២ Man Utd ឆ្លងកាត់២៨ប្រកួត មាន៥៤ពិន្ទុ ឈ្នះ១៥ ស្មើរ៩ ចាញ់៤ តែសល់២ប្រកួត ដោយយប់នេះត្រូវទទួលភ្ញៀវក្រុមញញួរធំ West Ham ។ ខណៈ ក្រុមកាំភ្លើងធំ Arsenal ប៉ះ Tottenham Hotspur , Leicester City ប៉ះ Sheffield United , Southamton ប៉ះ Brighton នៅយប់នេះដូចគ្នា ។
រីឯលទ្ធផលការប្រកួតយប់មិញ Leeds United 0:0 Chelsea , Crystal Palace 1:0 West Bromich Albion និងក្រុម Everton 1:2 Burnley ៕

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner