ទីតាំងចំនួន៣ ត្រូវបានអាជ្ញាធរខេត្តកែប ដាក់ប៉ុស្ដិ៍ត្រួតពិនិត្យ ការធ្វើដំណើររបស់ពលរដ្ឋ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩
អត្ថបទដោយ៖
ហេង វណ្ណា
កែប៖ សេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តកែប បញ្ជាក់ថា អាជ្ញាធរខេត្តកែប បានដាក់ប៉ុស្ដិ៍ត្រួតពិនិត្យការធ្វើដំណើររបស់ប្រជាពលរដ្ឋដែលចូលមកក្នុងខេត្តនេះចំនួន ៣ ទីតាំង ចាប់ពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១ នេះតទៅ ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ ដែលនៅបន្តពីព្រឹត្តិការណ៍ «សហគមន៍ ២០ កុម្ភៈ» នោះមក។
* ទីតាំងទី១៖ លើផ្លូវជាតិលេខ ៣៣ ត្រង់ចំណុចក្បែររោងចក្រពូចិន ស្ថិតក្នុងឃុំពងទឹក ស្រុកដំណាក់ចង្អើរ។
* ទីតាំងទី២៖ លើផ្លូវខេត្តលេខ ១៣៣២ ត្រង់ចំណុចក្បែរស្ពានដែក (ព្រំប្រទល់ស្រុកដំណាក់ចង្អើរ ជាមួយស្រុកកំពង់ត្រាច ខេត្តកំពត) ស្ថិតនៅឃុំអង្កោល ស្រុកដំណាក់ចង្អើរ។
* ទីតាំងទី៣៖ លើផ្លូវជាតិលេខ ៣៣ ត្រង់ចំណុចប្រសព្វក្បែរផ្លូវចូលវត្តកំពង់នង់ (ព្រំប្រទល់ក្រុងកែប ជាមួយស្រុកទឹកឈូ ខេត្តកំពត) ស្ថិតក្នុងសង្កាត់អូរក្រសោរ ក្រុងកែប៕

ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។