Cristiano Ronaldo នៅតែបង្ហាញទម្រង់លេងយ៉ាងល្អ ក្រោយធ្វើបាន Hat-trick លើកទី៥៧ ជួយអោយក្លឹបសេះបង្កង់ទទួលបាន៣ពិន្ទុ យប់មិញ

ខ្សែប្រយុទ្ធ Cristiano Ronaldoធ្វើបាន Hat-trick ជួយក្រុម Juventus យកឈ្នះលើក្រុម Cagliari ក្នុងលទ្ធផល ៣-១ នៅ Serie A កាលពីយប់មិញ ។

៣គ្រាប់នោះ Ronaldo រកបាននៅនាទី១០ នាទី២៥ និងនាទី៣២ ។ ហើយក៏ជាការបានគ្រាប់បាល់ Hat-trick ក្នុងអាជីពវិញ Ronaldo លើកទី៥៧ផងដែរ ។ និងចួយក្រុម Juventus បាន៣ពិន្ទុបន្ថែម ឈរនៅលេខ៣ ដោយឆ្លងកាត់២៦ប្រកួត មាន៥៥ពិន្ទុ ឈ្នះ១៦ ស្មើរ៧ និងចាញ់៣ នៅសល់មួយប្រកួតក្នុងដៃ ស្របពេល AC Milan នៅលេខ២ មាន៥៦ពិន្ទុ លេង២៧ប្រកួត និងលេខ១ Inter Milan មាន៦៤ពិន្ទុ លេង២៧ ប្រកួតដែរ ។

គួរបញ្ជាក់ថា នៅព្រឹត្តិការណ៍ UEFA Champions Leaue ក្រុមសេះបង្កង់ Juventus បានធ្លាក់ក្រោមថ្វីជើង Porto នៅវគ្គ១៦ក្រុមចុងក្រោយ ។ ការបង្ហាញទម្រង់លេងនៅតែល្អនេះ បានធ្វើក្រុមមួយចំនួនចង់កីឡាករវ័យ៣៦ឆ្នាំ ទៅលេង ដូចជា P S G , Man Utd និងក្លឹបនៅសហរដ្ឋអាមេរិករបស់អតីតកីឡាករបិសាចក្រហម David Beckham ជាពិសេសព័ត៌មានចុងក្រោយ ល្ហេចល្ហៀងថា ក្លឹបស្តេចសរ ក៏ចង់បានគេត្រឡប់ទៅវិញដែរ ៕
