អ្នកប្រដាល់ជួរមុខគុនខ្មែរ កំពុងធ្វើចត្តាឡីស័ក ក្រោយបានប៉ះពាល់ជាមួយ តារាចម្រៀងផលិតកម្ម ហង្សមាស
អត្ថបទដោយ៖
សារ៉ាន ទីងី
យោងតាមទំព័រហ្វេសប៊ុកឈ្មោះ ( Kun Khmer Super Fights ) បានបង្ហោះថា អ្នកលេងគុនខ្មែរកីឡាករ ឡៅ ចន្ទ្រា កំពុងធ្វើចត្តាឡីស័ក ដើម្បីធ្វើតេស្តរកវីរុសកូវូដ-១៩ ព្រោះកន្លងមកគេបានប៉ះពាល់ជាមួយតារាចម្រៀងផលិតកម្ម ហង្សមាស លោក គង់ ចំរើន។

គួរបញ្ជាក់ថា ឡៅ ចន្ទ្រា ជាកីឡាករមកពីក្លិប កងទ័ពឆ័ត្រយោង៩១១ ដោយរូបគេមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយ គង់ ចំរើន។ ជារួមត្រកូល ឡៅ សុទ្ធតែស្និទ្ធស្នាលខ្លាំងជាមួយ តារាចម្រៀងរូបនេះ គឺមាន ឡៅ ស៊ីណាត ឡៅ ចន្ទ្រា ឡៅ ចិត្រា ពោលគឺពួកគេជាបងប្អូនធម៌នឹងគ្នា។

គួររំលឹកផងដែរថា កាលពីពេលកន្លងទៅថ្មីៗនេះ តារាៗដែលមានផ្ទុកជំងឺកូវីដ-១៩មាន អ្នកនាង កែវ ច័ន្ទនិមល រួចទាំងគ្រួសារ, អ្នកនាង សុគន្ធ នីសា លោក ណុប បាយ៉ារិទ្ធ, កញ្ញា វី ឌីណែត ហើយថ្មីៗនេះអ្នកនិពន្ធនៅផលិតកម្ម ហង្សមាស លោក វ៉ែន វ៉ាន់ណា ក៏មានផ្ទុកជំងឺកូវីដ-១៩នេះដែរ៕
សារ៉ាន ទីងី
លោក សារ៉ាន ទីងី ជាអ្នកសរសេរព័ត៌មានកីឡា មានជំនាញផ្នែកកាត់-ត វីដអូ អាចថតសរសេរ អត្ថបទ បញ្ចូលសម្លេង។ សព្វថ្ងៃ លោកមានតួនាទីផលិតព័ត៌មានកីឡា ដាក់ទាំងវេបសាយ ទាំងទូរទស្សន៍របស់ស្ថាននីយវិទ្យុ និងទូរទស្សន៍អប្សរា។