ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានឃុំរមេញ ស្រុកកោះអណ្តែតជំរុញដល់មន្រ្តីគណបក្សមូលដ្ឋានចុះធ្វើស្ថិតិបច្ចុប្បន្នភាពសមាជិកគណៈបក្សប្រជាជជនកម្ពុជាឱ្យបានច្បាស់លាស់ដើម្បីត្រៀមឆ្ពោះទៅកាន់ការបោះឆ្នោត ក្រុមប្រឹក្សា ឃុំ សង្កាត់នៅពេលខាងនេះឱ្យទទូលបានជោគជ័យ
ឯកឧត្តម សុខ ប្រសិទ្ធិ ប្រធានក្រុមការងារ រាជរដ្ឋាភិបាល ចុះជួយមូលដ្ឋាន ឃុំ រមេញ ស្រុកកោះអណ្តែត ខេត្តតាកែវ បានប្រកាសដល់អាជ្ញាធរកម្លាំងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ជួយការពារ ទប់ស្កាត់ការឆ្លងដែនរបស់ជនបរទេសជាប់ព្រំដែនពលករមកពីធ្វើការនៅថៃនៅពេលមានប្រជាពលរដ្ឋចំណូលស្រុកចំណាកស្រុកត្រូវរាយការណ៍មកសមត្ថកិច្ចសូមអញ្ជើញឱ្យគាត់ទៅធ្វើចត្តាឡីស័កឱ្យបាន១៤ថ្ងៃតាមវិធានការរបស់ក្រសួងសុខាភិបាលដើម្បីរួមគ្នាទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩។
ឯកឧត្តម សុខ ប្រសិទ្ធិ បានលើកឡើងក្នុងកិច្ចប្រជុំក្រុមការងារគណៈបក្សចុះជួយមូលដ្ឋានឃុំរមេញស្ដីពីវឌ្ឍនៈភាពការងារចុះធ្វើស្ថិតិបច្ចុប្បន្នភាពសមាជិកសមាជិការគណៈបក្សប្រជាជនកម្ពុជាតាមមូលដ្ឋានឱ្យបានច្បាស់លាស់និងពិតប្រាកដ ដើម្បីឈានឆ្ពោះទៅរកការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ឃុំសង្កាត់នៅឆ្នាំ២០២២ និងការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនៅឆ្នាំ ២០២៣ខាងមុខនេះ។រសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១នៅទីស្នាក់ការគណៈបក្សប្រជាជនកម្ពុជាឃុំរមេញស្រុកកោះអណ្ដែតខេត្តតាកែវ។
ឯកឧត្ដម សុខ ប្រសិទ្ធិ បានជម្រាបដល់អាជ្ញាធរជួយផ្សព្វផ្សាយច្បាប់ថ្មី ស្តីពីវិធានការណ៍ការពារទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ.១៩ អោយបានជ្រាបដល់ប្រជាពលរដ្ឋទូទាំងឃុំនិងជូនដំណឹងដល់ប្រជាពលរដ្ឋឱ្យផ្អាកការរៀបចំពិធីមង្គលការពិធីជប់លៀង និងការជួបជុំតាមបែបសាសនានានាជាបណ្ដោះអាសន្នដើម្បីចូលរួមទប់ស្កាត់ជំងឺកូវីដ១៩ ។ ដោយសភាពការណ៍បច្ចុប្បន្ននៅក្នុងរាជធានីភ្នំពេញនិងបណ្ដាខេត្តមួយចំនួននៃប្រទេសយើងមានការរីករាលដាលនិងមានអ្នកឆ្លងជំងឺកូវីដ១៩មានការកើនឡើងគួរឱ្យព្រួយបារម្មណ៍ ។
សព្វថ្ងៃនេះ ប្រមុខរាជរដ្ឋាភិបាលសម្ដេចតេជោហ៊ុនសែននិងក្រសួងសុខាភិបាលបានខិតខំទាំងថ្ងៃទាំងយប់គ្មានថ្ងៃសម្រាប់បាននែនាំផ្សព្វផ្សាយអប់រំដាក់ចេញនូវវិធានការនានាជាច្រើនដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩នៅកម្ពុជា។ឯកឧត្ដម សុខ ប្រសិទ្ធិ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ក្នុងមូលដ្ឋានបន្តគោរពតាមអនុសាសន៍ដ៍ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាល វិធានការ ៣ ការពារ (ពាក់ម៉ាស់ លាងដៃ រក្សាគម្លាតសុវត្ថិភាពបុគ្គលពី មួយម៉ែត្រកន្លះឡើងទៅ) និង ៣កុំ (កុំទៅកន្លែងដែលមានមនុស្សម្នាច្រើនកុះករច្រើន កុំទៅកន្លែងដែលបិទជិត ប្រើម៉ាស៊ីនត្រជាក់ច្រើនពេក និងកុំចាប់ដៃគ្នា ឬកុំឱបគ្នា ឬកុំកៀកស្មាគ្នា នៅពេលជួបគ្នា)។និងវិធានការរបស់ក្រសួងសុខាភិបាលត្រូវ ធ្វើអនាម័យជាប្រចាំ លាងដៃនិងអាល់កុល សាប៊ូ ពាក់ម៉ាស់គ្រប់ពេលដែលយើងជួបជុំមនុស្សច្រើនគ្រប់ទីកន្លែងដើម្បីការពារសុខភាពអាយុជីវិតខ្លួនឯង គ្រួសារ និងជនរួមជាតិ ជាការចូលរួមចំណែកការពារសុខមាលភាពសាធារណៈ។
តមកឯកឧត្តម សុខ ប្រសិទ្ធិ និងក្រុមការបានអញ្ជើញទៅពិនិត្យមើលការជួសជុលទីស្នាក់ការគណបក្សឃុំរមេញឯកឧត្ដមបានចូលរួមថវិការ១ម៉ឺនដុល្លា ព្រមទាំងបានជួយថវិការ៨លានរៀលសាងសង់អគារ១ខ្នងសម្រាប់តៀមទុកជាទីកន្លែងធ្វើចត្តាឡីស័កនៅក្នុងបរិវេន មណ្ឌលសុខភាពស្រុកកោះអណ្តែត។ ក្នុងឱកាសនោះដែរ ឯកឧត្តម សុខ ប្រសិទ្ធិ បានឧបត្ថម្ភថវិកាជូនដល់លោកអភិបាលស្រុក ៣០ម៉ឺនរៀលសមាជិកស្រុក ៦នាក់ ៣០ម៉ឺនរៀល លោកមេឃុំ ២០ម៉ឺនរៀលសមាជិកឃុំ ១០នាក់ ៥០ម៉ឺនរៀលកម្លាំងសមត្ថកិច្ច ១២ម៉ឺនរៀលមេភូមិ ២០នាក់ ១លានរៀលមណ្ឌលសុខភាព ៥ម៉ឺនរៀល អនុប្រធានប្រចាំការ គណបក្សស្រុក ២០ម៉ឺនរៀល ក្រុមការងារគ្រូពេទ្យ នៅមណ្ឌលសុខភាពស្រុកកោះអណ្តែត ៤២ម៉ឺនរៀលសាំង ៥០០លីត្រសរុប ១១លាន ១០ម៉ឺន រៀល និងសាំង ៥០០លីត្រ។ដោយ -រ៉ាវុធ











