អភិបាលខេត្តព្រៃវែង ចុះតាមប៉ុស្ដិ៍ត្រួតពិនិត្យដោយ ផ្ទាល់នៅ ភូមិសាស្ត្រដែលផ្អាកការ ចេញ-ចូល បណ្តោះអាសន្ន ដើម្បីពង្រឹងការទប់ស្កាត់ការរីករាល ដាលជំងឺកូវីដ១៩

ព្រៃវែង៖ ឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង បានចុះត្រួតពិនិត្យគោលដៅប៉ុស្ដិ៍ត្រួតពិនិត្យចំនួន៤ទីតាំងដោយផ្ទាល់ ក្នុងភូមិសាស្ត្រស្រុកពាមរក៍ ដែលរដ្ឋបាលខេត្តព្រៃវែងបានផ្អាកបណ្តោះអាសន្ននូវការចេញ-ចូល ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ថ្ងៃទី១៥ ខែមិនា ឆ្នាំ២០២១។

ទីតាំងទាំង៤នោះ គឺឃុំព្រែកខ្សោយ ១កន្លែង នៅឃុំព្រែកខ្សោយ ១កន្លែង នៅឃុំអ្នកលឿង ១កន្លែង និងនៅឃុំពាមរក៍ ១កន្លែង ដែលរដ្ឋបាលខេត្តព្រៃវែងបានផ្អាកបណ្តោះអាសន្ននូវការចេញ-ចូល ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ចូលក្នុងសហគមន៍ ជាពិសេសព្រឹត្តិការណ៍ «សហគមន៍ ២០ កុម្ភៈ» ដែលនៅតែបន្តកើនឡើង។

ការចុះពិនិត្យនេះ គឺក្នុងគោលបំណងបង្កើនការរឹតបន្តឹងលើការត្រួតពិនិត្យ និងការគ្រប់គ្រងទីតាំងក្នុងគោលដៅនីមួយៗ ធានាបាននូវប្រសិទ្ធភាពនៃការចូលរួមប្រយុទ្ធប្រឆាំង បង្ការ ទប់ស្កាត់ជាមួយរាជរដ្ឋាភិបាល និងអនុវត្តនូវវិធានការ និងសេចក្ដីណែនាំរបស់ក្រសួងសុខាភិបាល។

ឯកឧត្តមអភិបាលខេត្តបានកោតសរសើរ និងលើកទឹកចិត្តចំពោះគណៈកម្មាការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ខេត្ត ក្រុមគ្រូពេទ្យ ព្រមទាំងមន្ត្រី និងកងកម្លាំងក្នុងគោលដៅទាំងអស់ ដែលបានប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តក្នុងបេសកកម្មនេះ៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner