រដ្ឋបាលរាជធានីភ្នំពេញ ប្រកាសឱ្យផ្អាកការរៀប​ចំអាពាហ៍ពិពាហ៍ និងកម្មវិធីជួបជុំនានា ដើម្បីកាត់​បន្ថយការរីករាលដាលជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍​សហគមន៍

ភ្នំពេញ៖ អនុវត្តតាម អនុសាសន៍របស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ បានចេញសេចក្តីជូនដំណឹងមួយដោយប្រកាសឱ្យផ្អាកជាបណ្ដោះអាសន្ននូវរាល់ការរៀបចំ ពិធីអាពាហ៍ពិពាហ៍ ពិធីជប់លៀង ពិធីសាសនា កម្មវិធីជួបជុំសិក្ខាសាលា និងវគ្គបណ្ដុះបណ្ដាលផ្សេងៗ ដើម្បីបញ្ចៀស និងកាត់បន្ថយជាអតិបរមានូវការ រីករាលដាលជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០-កុម្ភៈ នៅរាជធានីភ្នំពេញ។ ការចេញសេចក្តីជូនដំណឹងនេះ បានធ្វើឡើង បន្ទាប់ពីមាន នៃកម្ពុជា និងច្បាប់ ក៏ដូចជាអនុក្រឹត្យ ស្ដីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវី៥-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយ គ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត។

បើតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ ការទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩ ដែលបាននឹងកំពុងផ្ទុះឡើងជាលើកទី៣ ក្នុង «ព្រឹត្តិការណ៍សហគមន៍ ២០-កុម្ភៈ»  គឺបានស្នើដល់ម្ចាស់កម្មវិធី ប្រជាពលរដ្ឋ និងសាធារណជនទាំងអស់មេត្តាជ្រាប និងសូមចូលរួមអនុវត្តដោយស្មារតីយោគយល់ អធ្យាស្រ័យខ្ពស់បំផុត នូវវិធានការបិទសកម្មភាពសង្គមមួយចំនួន ដូចខាងក្រោម៖

១៖ ត្រូវផ្អាកជាបណ្ដោះអាសន្ននូវរាល់ការរៀបចំពិធីអាពាហ៍ពិពាហ៍ ពិធីជប់លៀង ពិធីសាសនា កម្មវិធី ជួបជុំ សិក្ខាសាលា និងវគ្គបណ្ដុះបណ្ដាលផ្សេងៗ ដើម្បីបញ្ចៀស និងកាត់បន្ថយជាអតិបរមានូវការផ្ទួន រីករាលដាលជំងឺកូវីដ-១៩ ក្នុង ព្រឹត្តិការណ៍សហគមន៍ ២០-កុម្ភៈ” នៅរាជធានីភ្នំពេញ។

២៖ ចំពោះការរៀបចំពិធីអាពាហ៍ពិពាហ៍បែបប្រពៃណីក្នុងរង្វង់ក្រុមគ្រួសារ និងពិធីបុណ្យសព ដែលពុំអាច លើកពេលបាន ម្ចាស់កម្មវិធីត្រូវផ្តល់កិច្ចសហការល្អជាមួយអាជ្ញាធរមូលដ្ឋានតាមរយៈ (១) កាត់បន្ថយ ចំនួនភ្ញៀវចូលរួម និងរយៈពេលប្រារព្ធកម្មវិធី ឱ្យនៅត្រឹមកម្រិតអប្បបរមា ក្នុងរង្វង់សាច់ញាតិចាំបាច់ ជារបៀបសែនព្រេន (២) ចាត់ឱ្យមានអ្នកវាស់កម្ដៅ បាញ់អាល់កុល-ជែល ចែកម៉ាស និងចូលរួមអនុវត្ត ការស្កេន QR Code «ទប់ស្កាត់កូវីដ Stop Covid» (៣) រៀបចំតុអាហារមិនឱ្យលើសពី ៥នាក់/១តុ (៤) រក្សាគម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គលឱ្យបានត្រឹមត្រូវ និង (៥) ត្រូវអនុវត្តឱ្យបាន ម៉ឺងមាត់បំផុតតាមការណែនាំរបស់ក្រសួងសុខាភិបាល ជាពិសេសវិធានការ «៣ ការពារ និង ៣ការពារ» របស់ សម្ដេចតេជោ ហ៊ុន សែន។

៣៖ ក្នុងករណីប្រសិនបើម្ចាស់កម្មវិធីណាមួយមិនចូលរួមសហការ អាជ្ញាធរមូលដ្ឋាន និងមន្ទីរ-អង្គភាពជំនាញ ពាក់ព័ន្ធ ត្រូវបានបិទកម្មវិធីនោះជាបន្ទាន់ ដោយមិនទទួលខុសត្រូវរាល់ការខាតបង់ឡើយ។ ជាមួយគ្នានេះ ត្រូវចាត់វិធានការច្បាប់ចំពោះជនទាំងឡាយណាដែលបំពាន និងមិនព្រមផ្ដល់កិច្ចសហការ ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ តាមខ្លឹមសារនៃសេចក្ដីជូនដំណឹងនេះ។

៤៖ សេចក្ដីជូនដំណឹងនេះ មានសុពលភាពអនុវត្ត ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ រហូតដល់មានសេចក្ដីជូន ដំណឹងថ្មីមកជំនួសវិញ៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner