សម្លេង ដែលផ្សព្វផ្សាយថា មានការបិទរាជធានីភ្នំពេញទាំងយប់ ត្រូវបាន អ្នកនាំពាក្យសាលារាជធានីភ្នំពេញ ច្រានចោល
អត្ថបទដោយ៖
ហេង វណ្ណា
ភ្នំពេញ៖ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ ច្រានចោល សារមានសម្លេងមួយ ដែលបានចែកចាយក្នុងបណ្តាញសង្គមយ៉ាងព្រោងព្រាតថា រាជធានីភ្នំពេញ នឹងត្រូវបិទនៅយប់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១, អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ លោក ម៉េត មាសភក្ដី បានចេញមកបញ្ជាក់ថា នេះជាដំណឹងក្លែងក្លាយ ពោលរាជធានីភ្នំពេញ មិនទាន់មានការសម្រេចឲ្យបិទនោះទេ។ លោក បញ្ជាក់ថា ៖ « រាជធានីភ្នំពេញ មិនទាន់មានការសម្រេចណាមួយឲ្យបិទនោះទេ។ សូមប្រជាពលរដ្ឋកុំមានការយល់ច្រឡំ និងឈប់ចែកចាយដំណឹងក្លែងក្លាយបន្តទៀត»។
កម្ពុជាកំពុងជួបប្រទះនឹងករណីឆ្លងកូវីដ១៩ ជាលក្ខណៈសហគមន៍ ២០កុម្ភៈ ដែលជាករណីឆ្លងធ្ងន់ធ្ងរបំផុតមិនធ្លាប់មាន។ មកដល់ពេលនេះ ករណីឆ្លងសហគមន៍ ២០កុម្ភៈ មិនទាន់ធូរស្រាលនៅឡើយ ប្រការនេះជាការបង្ខំឲ្យតំបន់ និងទីតាំងមួយចំនួន ត្រូវបិទជាបណ្តោះអាសន្ន៕

ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។