Real Madrid និងអវត្តមាន ខ្សែប្រយុទ្ធសំខាន់មួយរូប ពេលប៉ះ Atalanta នៅ UEFA Champions League យប់នេះ
ក្រុមស្តេចសរ Real Madrid នឹងត្រូវប្រកួតជើងទី២ជាមួយក្រុម Atalanta នៅយប់នេះ ក្នុងពានរង្វាន់ UEFA Champions League វគ្គ១៦ក្រុមចុងក្រោយ ដោយគ្មានខ្សែប្រយុទ្ធ Eden Hazard ។ មូលហេតុដែល Eden Hazard មិនអាចជួយ Real Madrid នៅយប់នេះដោយសារបញ្ហារបួសសាច់ដុំ ក្រោយពីចូលលេងកាលពីប្រកួតជើងទី១ បានត្រឹមតែប៉ុន្មាននាទីចុងក្រោយប៉ុណ្ណោះ។

គួរំលឹកថា កាលពីជើងទី១កន្លងទៅ ក្រុម Real Madrid បានយកឈ្នះក្នុងលទ្ធផល ១-០ នៅទឹកដីអ៊ីតាលី ។ ខណៈដែលជើងទី២នៅរាត្រីនេះ ក្រុម Real Madrid បានប្រកាសថាខ្សែប្រយុទ្ធទើបជាពីរបួស Hazard នឹងមិនបានចូលលេងនោះទេ។ កីឡាករបែលហ្សិករូបនេះ មានបញ្ហាសាច់ដុំទៀតទៅហើយ ដែលនឹងត្រូវសម្រាកយ៉ាងតិច៦សប្ដាហ៍ទៅមុខទៀត។ ដោយរបួសលើកនេះ ជាលើកទី៨ហើយតាំងពីផ្លាស់មកលេងនៅ Real នៅឆ្នាំ២០១៩មក៕
