ឯកឧត្តម បណ្ឌិត សុខ ប្រសិទ្ធិ ដឹកនាំកិច្ចប្រជុំពិភាក្សាសេចក្តីប្រកាសព័ត៌មាន រួមនៃកិច្ចប្រជុំរដ្ឋមន្រ្តីព័ត៌មានអាស៊ាន លើកទី១៥ ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ
នៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ ក្រុមការងារឧត្តមមន្រ្តីព័ត៌មានអាស៊ាននៃ ក្រសួង ព័ត៌មានកម្ពុជា ដឹកនាំដោយ ឯកឧត្តមបណ្ឌិត សុខ ប្រសិទ្ធិ រដ្ឋលេខាធិការ និងជាប្រធាន គណៈ កម្មាធិការ សម្របសម្រួល ពង្រីង និងពង្រឹកកិច្ចសហ ប្រតិបត្តិការអន្តរជាតិ នៃក្រសួង ព័ត៌មាន បានចូលរួមកិច្ចប្រជុំពិភាក្សាសេចក្តីប្រកាសព័ត៌មានរួមនៃកិច្ច ប្រជុំរដ្ឋមន្រ្តីព័ត៌មាន អាស៊ាន លើកទី១៥ ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ នៅទីស្តីការក្រសួងព័ត៌មាន ជាមួយឧត្តម មន្រ្តីព័ត៌មានអាស៊ានទាំង១០ប្រទេស និងតំណាងលេខាធិការដ្ឋានអាស៊ាន។
ឯកឧត្តម ប៉ាង ណាត ទីប្រឹក្សា ក្រសួងព័ត៌មាន អគ្គនាយករង ទូរទស្សន៏ជាតិកម្ពុជា និងជាប្រធានអនុគណះ កម្មាការ ព័ត៌មានអាស៊ាន មានប្រសាសន៏បញ្ជាក់ថា កិច្ចប្រជុំនេះ ធ្វើ ឡើង បន្ទាប់ពីបញ្ចប់កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីព័ត៌មានអាស៊ាន អាម រី លើកទី១៥ ដោយធ្វេីការ ពិនិត្យលេីចំណុចមួយចំនួនដែលនៅសេសសល់ ដេីម្បីធ្វេីយ៉ាងណា អោយលេខាធិការ អាស៊ាន បញ្ចូលនូវរបាយការណ៏នៃកិច្ចប្រជុំកន្លងមក ហេីយសម្រេចចេញជាសេចក្តី ប្រកាសព័ត៌មានរួម ជាផ្លូវការ នាពេលខាងមុខ។
ក្រុមការងារឧត្តមមន្រ្តីព័ត៌មានអាស៊ាន នៃក្រសួងព័ត៌មានកម្ពុជា បាន បញ្ចូលខ្លឹមសារ សំខាន់ៗទៅក្នុងសេចក្តីប្រកាសព័ត៌មានរួមនៃកិច្ចប្រជុំរដ្ឋមន្រ្តីព័ត៌មានអាស៊ាន លើកទី១៥ ក្នុង នោះរួមមាន -កិច្ចប្រជុំថ្លែងអំណរគុណដល់ប្រទេសជាដៃគូអាស៊ាន (រួមមាន ចិន ជប៉ុន កូរ៉េខាងត្បូង និងឥណ្ឌា) និងអង្គការសុខភាពពិភពលោក ចំពោះការផ្តល់ជំនួយ លើផ្នែកវេជ្ជ សាស្រ្ត និងវ៉ាក់សាំងប្រឆាំងជំងឺកូវី១៩ ជូនសមាជិកអាស៊ាន ចំពេលដែលមានការរីករាល ដាលជំងឺកូវីដ១៩នៅក្នុងតំបន់។-អង្គប្រជុំទទួលស្គាល់ជំនួយ មនុស្សធម៌របស់ អាស៊ាន ចំពោះ សហគមន៍អន្តរជាតិ ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ រួមបញ្ចូលទាំងការអនុញ្ញាតអោយ នាវាទេសចរណ៍របស់អាមេរិក Westerdam ចូលចតនៅក្នុង កំពង់ផែសមុទ្រ របស់ប្រទេស កម្ពុជា សម្រាប់ការជម្លៀសអ្នកដំណើរអន្តរជាតិដោយសុវត្ថិភាព។
នៅក្នុងឱកាសនោះ ឯកឧត្តម បណ្ឌិត សុខ ប្រសិទ្ធិ បានថ្លែងពន្យល់ អំពីមូលហេតុ ដែលកម្ពុជាស្នើបញ្ចូលចំនុចទាំងពីរខាងលើ គឺជាការបង្ហាញពីសកម្មភាពមនុស្សធម៌ របស់ កម្ពុជា ក៏ដូចជាអាស៊ានទាំងមូលទៅកាន់ពិភពលោក ដែលបានផ្សព្វផ្សាយយ៉ាងទូលំទូលាយ លើប្រព័ន្ធផ្សព្វផ្សាយទាំងជាតិ ថ្នាក់តំបន់ និងអន្តរជាតិ លើការងារ សង្រ្គោះជីវិត អ្នកដំណើរ នាវា Westerdam ក្នុងបរិប័ទជំងឺកូវីដ១៩។ មិនត្រឹមតែប៉ុណ្ណោះ ឯកឧត្តមបន្ថែមថា វាក៏ជា តម្រូវការចាំបាច់ ដែលកម្ពុជា និងសមាជិកអាស៊ានទាំងអស់ត្រូវការវ៉ាក់សាំង ដើម្បីប្រយុទ្ធ ប្រឆាំងជំងឺរាតត្បាតកូវីដ១៩ តាមរយៈប្រទេសជាដៃគូនិងអង្គការសុខភាពពិភពលោក មក ប្រើប្រាស់ជាបន្ទាន់ក្នុងប្រទេសរបស់ខ្លួន។
គួរបញ្ជាក់ផងដែរថា សេចក្តីប្រកាសព័ត៌មានរួម គឺជាសមិទ្ធិផលមួយ ក្នុងចំណោម សមិទ្ធិផលបីផ្សេងទៀត ដែលកិច្ចប្រជុំរដ្ឋមន្រ្តីព័ត៌មានអាស៊ានបានសម្រេច កាលពីសម័យ កិច្ចប្រជុំលើកទី១៥ រួមបញ្ចូលទាំងផែនការអភិវឌ្ឍន៍ការយល់ដឹងផ្នែកឌីជីថល ចំពោះពលរដ្ឋ អាស៊ាន និងផែនការលើកកម្ពស់ការទទួលបានពីការផ្សព្វផ្សាយតាមប្រព័ន្ធឌីជីថល របស់ អាស៊ាន៕ដោយ -រ៉ាវុធ