កិច្ចប្រជុំត្រៀមរៀបចំឯកសារសម្រាប់ការចូលរួមធ្វើសន្និសីទសារព័ត៌មាន ស្ដីពី “វឌ្ឍនភាព និង ទិសដៅការងារបន្តរបស់រដ្ឋបាលខេត្តសៀមរាប ” នៅទីស្ដីការគណៈរដ្ឋមន្ត្រីនាពេលខាងមុខនោះ

អត្ថបទដោយ៖
Kien Sereyvuth

សៀមរាប៖ រដ្ឋបាលសាលាខេត្តសៀមរាបបើកកិច្ចប្រជុំត្រៀមរៀបចំឯកសារសម្រាប់ចូលរួមធ្វើសន្និសីទសារព័ត៌មាន ស្ដីពី “វឌ្ឍនភាព និងទិសដៅការងារបន្តរបស់រដ្ឋបាលខេត្តសៀមរាប ” នៅទីស្ដីការគណៈរដ្ឋមន្ត្រីនាពេលខាងមុខនោះ ដោយមានវត្តមាន លោក សុខ ថុល នាយករដ្ឋបាលសាលាខេត្តសៀមរាប និងមន្ទីរ អង្គភាព ពាក់ព័ន្ធជុំវិញខេត្តជាច្រើននាក់។ នារសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០ នៅសាលប្រជុំលេខ១នៃសាលាខេត្តសៀមរាប។

អង្គប្រជុំបានលើកយកចំណុចសំខាន់ៗ ជាច្រើនក្នុងការអនុវត្តតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៦ កន្លងមក របស់រដ្ឋបាលខេត្តសៀមរាប ដើម្បីរក្សាឲ្យបាននូវស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់យ៉ាងល្អប្រសើរជូនប្រជាពលរដ្ឋ ជាតិ អន្តរជាតិ ជាពិសេស ការរៀបចំព្រឹត្តិការណ៍ធំៗ កិច្ចប្រជុំថ្នាក់ជាតិ អន្តរជាតិនានា ។ ជាមួយគ្នានេះ រដ្ឋបាលខេត្តបានពុះពារជំនះបញ្ហាប្រឈមមុខជាច្រើន ដោយមានការឧបត្ថម្ភគាំទ្រពីសម្តេចពិជ័យសេនា ទៀ បាញ់ ឯកឧត្តម លោកជំទាវ សមាជិក សមាជិកាក្រុមការងារាជរដ្ឋាភិបាល ក្រុមការងារខេត្ត ក្រុង ស្រុក ចុះមូលដ្ឋានខេត្តសៀមរាប ព្រមទាំង និង អាជ្ញាធរមូលដ្ឋានធ្វើឲ្យរដ្ឋបាលខេត្តអាចអនុវត្តន៍បានដោយជោគជ័យ នូវផែនការអភិវឌ្ឍ និង កម្មវិធីវិនិយោគបីឆ្នាំ រំកិលរបស់ខ្លួនសម្រេចបានសមិទ្ធផលមួយចំនួនធំជាដើម។

នៅក្នុងកិច្ចប្រជុំនោះ លោក សុខ ថុល នាយករដ្ឋបាលសាលាខេត្តសៀមរាប បានលើកឡើងនៅចំណុចសំខាន់ចំនួន ០៥ រួមមាន៖

ទី០១- ការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ក្រោមការដឹកនាំរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត៖ យើងបានអនុវត្តកិច្ចកាពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋភ្ញៀវទេសចរជាតិ និងគណៈប្រតិភូជាន់ខ្ពស់ជាតិ អន្តរជាតិឲ្យបានល្អប្រសើរ ។

ទី០២- ការងាររដ្ឋបាលទូទៅ៖ ដើម្បីលើកកម្ពស់អភិបាលកិច្ចល្អក្នុងការផ្សាភ្ជាប់ស្ថានការណ៍ និងបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋ រដ្ឋបាលក្រុង ក្រុមប្រឹក្សាខេត្ត និងវេទិកាពិគ្រោះយោបល់របស់ស្រុកតាមរយៈការរៀបចំនូវវេទិកាសាធារណៈ និងវេទិកាសាធារណៈរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តសៀមរាប ដែលដឹកនាំដោយសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល បញ្ហាទាំងនេះ តាមរយៈយន្តការចុះមូលដ្ឋានខេត្តសៀមរាប។ ក្រោយពីការទទួលបាននូវ នៃកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលបច្ចេកទេសបានដោះស្រាយនូវបញ្ហាសំណួរ សំណូរពរជូនប្រជាពលរដ្ឋផងដែរ។

ទី០៣- ការងារសេដ្ឋកិច្ច៖ ខេត្តសៀមរាបមានសក្តានុពលសេដ្ឋកិច្ចលើវិស័យកសិកម្ម និងទេសចរណ៍។ ក្រោមការដឹកនាំ របស់ថ្នាក់ដឹកនាំរបស់រដ្ឋបាលខេត្ត និងមន្ទីរ-អង្គភាព បានធ្វើឲ្យវិស័យសេដ្ឋកិច្ចទាំងពីរនេះ អាចរីកលូតលាស់ជឿនលឿនយ៉ាងឆាប់រហ័សបាន អាស្រ័យដោយមានការស្តារ និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ រូបវ័ន្តសំខាន់ៗ ជាចម្បងមួយចំនួនទៀតជាចាំបាច់ ។ តាមរយៈសក្កានុពលទាំងនេះ បានធ្វើឲ្យសេដ្ឋកិច្ចខេត្តសៀមរាប ទទួលបាននូវផលិតផលក្នុងស្រុកសរុប (ផសស/GDP) ១.៦៣៦ ដុល្លារអាម៉េរិក ក្នុងអត្រាកំណើន ៥,៣ភាគរយ នៅឆ្នាំ២០១៨ ធៀបនឹងឆ្នាំ២០១៧ ជាមួយនឹងប្រាក់ចំណូល ដុល្លារអាម៉េរិក ហើយឆ្នាំ២០១៨នេះ កើនឡើងផងដែរ។ ជាមធ្យម(ផសស) សម្រាប់មនុស្សម្នាក់ស្មើនឹង ១ ៥៤៥ អត្រាកំណើន ផសស និងផសសសម្រាប់មនុស្សម្នាក់ក៏បន្តកើនឡើងផងដែរ។

ទី ០៤- ការងារសង្គមកិច្ច៖ ដោយស្ថានភាពនៃការប្រែប្រួលអាកាសធាតុនាពេលកន្លងមក គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត មហន្តរាយក្រុង -ស្រុក ឃុំ-សង្កាត់ សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប អង្គការដៃគូ ក្នុងខេត្ត និង សមត្ថកិច្ចពាក់ព័ន្ធ ដើម្បីជម្លៀសប្រជាពលរដ្ឋមកកាន់ទីទួលសុវត្ថិភាព និងនាំយកអំណោយសង្គ្រោះ បន្ទាន់ជាស្បៀង និងសម្ភារៈ ប្រើប្រាស់មួយចំនួន ដើម្បីចែកជូនដល់ជនរងគ្រោះមហន្តរាយ នៅតាម ក្រុង-ស្រុក ដែលទទួលរងផលប៉ះពាល់តាមស្ថានភាពជាក់ស្តែង។

ទី០៥-ការងារ Covid-19៖ ដោយយោងតាមបទបញ្ជារបស់រាជរដ្ឋាភិបាលកម្ពុជា ក្រសួងមហាផ្ទៃ ក្រសួងសុខាភិបាល និង ក្រសួងស្ថាប័នជំនាញពាក់ព័ន្ធ ជំងឺកូវដ ១៩ ដូចខាងក្រោម៖ទប់ស្កាត់ការរីករាលដាលនៃជម្ងឺឆ្លង ដើម្បីចូលរួមការអនុវត្តវិធានការបង្ការនៅក្នុងខេត្តសៀមរាប រដ្ឋបាលខេត្ត បានចាត់ចែងអនុវត្តការងារ និងទទួលបានលទ្ធផល។ សូមបញ្ជាក់ផងដែរថា៖ ទាំង០៥ ចំណុចខាងលើនេះ អង្គប្រជុំបានសម្រេចយកធ្វើជាឯកសារសម្តាប់ឯកសារសម្រាប់ការចូលរួមធ្វើសន្និសីទសារព័ត៌មាន ស្ដីពី “វឌ្ឍនភាព និង ទិសដៅការងារបន្តរបស់រដ្ឋបាលខេត្តសៀមរាប ” នៅទីស្ដីការគណៈរដ្ឋមន្ត្រីនាពេលខាងមុខនោះ៕ធ.ដ

ដោយ ស៊ាន សុផាត

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner