កូវីដ១៩៖ ថៃឆ្លង២៤៨នាក់ និងស្លាប់ម្នាក់ទៀត ថ្ងៃពុធនេះ
អត្ថបទដោយ៖
លន់ សារ៉ាត
មជ្ឈមណ្ឌលគ្រប់គ្រងជំងឺកូវីដ១៩របស់ថៃបានឲ្យដឹងថា នៅថ្ងៃពុធ ទី១៧ មីនា ២០២១នេះ ថៃមានរកឃើញវិជ្ជមានកូវីដ១៩ ចំនួន២៤៨នាក់ទៀត ដែលភាគច្រើនគឺជាការឆ្លងក្នុងសហគមន៍ មានតែ៦នាក់ទៀត ជាករណីនាំចូលពីក្រៅប្រទេស។
ប្រភពបញ្ជាក់ទៀតថា ថ្ងៃនេះក៏មានអ្នកជំងឺស្លាប់ម្នាក់ទៀតដែរ កើនដល់៨៨នាក់ហើយសម្រាប់អ្នកស្លាប់សរុបនៅថៃ។ ក្នុងចំណោមឆ្លងក្នុងសហគមន៍ទាំងអស់នៅថ្ងៃនេះ ភាគច្រើនរកឃើញនៅរាជធានីបាងកក ដែលមានរហូតដល់ទៅ ១៥៤នាក់។
គិតត្រឹមរសៀលថ្ងៃនេះ ថៃមានអ្នកកើតជំងឺកូវីដ១៩ ចំនួន២៧៤០២នាក់ហើយ ខណៈ២៦៣៣៩នាក់ត្រូវបានព្យាបាលឲ្យជាសះស្បើយ ហើយអ្នកជំងឺ៩៧៥នាក់កំពុងសម្រាកព្យាបាល៕
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ