សូមបង្កើនការប្រុងប្រយ័ត្នខ្ពស់ដើម្បីទប់ស្កាត់ ការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ ភូមិចំនួន២ទៀត នៅស្រុកសំរោង ត្រូវបានបិទ ជាបណ្តោះអាសន្ន
ខេត្តតាកែវ ៖ បើតាមការបញ្ជាក់ពី លោក កេត ម៉ៅ អភិបាលស្រុកសំរោង នៅរសៀលថ្ងៃទី ១៧ ខែមីនា ឆ្នាំ២០២១នេះ ភូមិពន្លឺ ឃុំជំរះពេន និងភូមិត្បាច ឃុំជើងគួ នៃស្រុកសំរោង ខេត្តតាកែវ ត្រូវបានបិទជាបណ្តោះអាសន្ន ដើម្បីចូលរួមទប់ស្កាត់ និងបង្ការការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ កុំឱ្យកើតមានឡើង នៅសហគមន៍ ។
លោកអភិបាលស្រុកសំរោង ក៏សូមធ្វើការអំពាវនាវ ដល់ឱ្យបងប្អូនប្រជាពលរដ្ឋ បង្កើនការប្រុងប្រយ័ត្ន កុំនៅជិត ឬប៉ះពាល់អ្នក ដែលមកពីតំបន់ផ្សេង ដែលមានហានិភ័យខ្ពស់ ជាពិសេស ត្រូវស្ដាប់តាមការណែនាំរបស់ ក្រសួងសុខាភិបាល និងអនុសាសន៍ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ៣កុំ ៣ការពារ ។
លោក កេត ម៉ៅ អភិបាលស្រុក បានបន្តថា រដ្ឋបាលស្រុកសំរោង បានសម្រេចបិទ ការចេញចូលភូមិចំនួន២ទៀត ដែលមានអ្នកប៉ះពាល់ អ្នកមានវិជ្ជមានកូវិដ-១៩ ៕
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕




