កម្លាំងអន្តរាគមន៍កងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះនាំខ្លួនបុរសម្នាក់ដែលចង់គេចវេស មិនព្រមផ្តល់សំណាក តាមការស្នើសុំរបស់គ្រូពេទ្យ!
អត្ថបទដោយ៖
AMS OneMinute
នៅល្ងាចថ្ងៃទី១៧ មីនា បុរសម្នាក់ដែលមានហានិភ័យខ្ពស់ជាប់ពាក់ព័ន្ធផ្ទាល់ជាមួយអ្នកជំងឺកូវីដ១៩ គឺឪពុកម្តាយធ្វើតេស្តវិជ្ជមាន បានព្យាយាមគេចវេស មិនព្រមឱ្យក្រុមគ្រូពេទ្យយកសំណាក។
ដោយមានការស្នើសុំពីក្រុមគ្រូពេទ្យ កម្លាំងកងរាជអាវុធហត្ថដែលត្រៀមនៅសាលារាជធានីភ្នំពេញ ដឹកនាំដោយលោកវរសេនីយ៍ឯក សៀ ទីន នាយរងសេនាធិការដ្ឋាន និងជាប្រធានក្រុមការងារប្រតិបត្តិប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ កងរាជអាវុធហត្ថរាជធានី បានសហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដូនពេញ ដឹកនាំដោយ លោក ម៉ុក ច័ន្ទករុណា អភិបាលរង នៃគណៈអភិបាលខណ្ឌដូនពេញ និងក្រុមគ្រូពេទ្យក្រសួងសុខាភិបាលចុះទៅដល់ទីតាំងផ្ទាល់ ស្ថិតនៅផ្ទះជាន់ទី៤ ផ្លូវព្រះមុនីវង្ស ភូមិ២ សង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ នាំខ្លួនបុរស ដែលចង់គេចវេសម្នាក់នោះ ទៅកាន់មណ្ឌលព្យាបាលជំងឺកូវីដ១៩ចាក់អង្រែក្រោមបានដោយជោគជ័យ។