អាមេរិក​ប្រហែល​ផ្តល់​វ៉ាក់សាំង​កូ​វី​ដ​១​៩​ ​P​f​i​z​e​r ​៣​០​លាន​ដូ​ស​ ​ជូន​វៀតណាម​

ទីភ្នាក់ងារ​សារ​ព័ត៌មាន​វៀតណាម​ ​V​N​express​ ​បាន​ចេញផ្សាយ​ ​នៅ​ថ្ងៃ​ទី​១​៨​ ​មីនា​ ​២​០​២​១​នេះ​ថា​ ​ក្រុមហ៊ុន​អាមេរិក​ ​P​f​i​z​e​r ​ប្រហែលជា​ផ្តល់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វី​ដ​១​៩​ ​ចំនួន​៣​០​លាន​ដូ​ស​ ​ដល់​ប្រទេស​វៀតណាម​ ​ក្នុង​ឆ្នាំ​២​០​២​១​នេះ​ ​ខណៈ​ដែល​ការចរចា​រវាង​ភាគី​ទាំង​ពី​​​រ​កំពុង​បន្ត​ដំណើរការ​ ​នេះ​បើ​តាម​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​វៀតណាម​ N​guy​e​n ​Than​h​ ​Long​ ​កាល​ពីម្សិលមិញ​។​

​លោក​រដ្ឋមន្ត្រី​បាន​បន្ត​ថា​ ​វៀតណាម​ក៏​នៅតែ​បន្ត​ចរចា​ជាមួយ​បណ្តា​រោងចក្រ​ ​នៅ​អាមេរិក​ រុស្ស៊ី ​និង​បណ្តា​ប្រទេស​ផ្សេងៗ​ទៀត​ ​ដើម្បី​អាច​ទទួល​បាន​វ៉ាក់សាំង​ ​សរុប​១​៥​០​លាន​ដូ​ស​ ​ក្នុង​ឆ្នាំ​២​០​២​១​នេះ​ ​សម្រាប់​ចាក់​ជូន​ពលរដ្ឋ​៧​០​លាន​នាក់​។​

​ក្រៅពី​នាំចូល​ ​វៀតណាម​ក៏​កំពុង​ផលិត​វ៉ាក់សាំង​ដោយខ្លួនឯង​ដែរ​ ​រួម​មាន​វ៉ាក់សាំង​ N​an​o​co​v​a​x, ​Co​v​i​v​a​x ​ជាដើម​ ​ដោយ​វ៉ាក់សាំង​ទាំងនេះ​កំពុង​សាកល្បង​ចាក់​លើ​មនុស្ស​ជាបន្តបន្ទាប់​ហើយ​ដែរ​។​ ​វៀតណាម​បាន​បញ្ជាទិញ​៣​០​លាន​ដូ​ស​ ​ពី​ក្រុមហ៊ុន​អង់គ្លេស​ ​As​t​raZe​n​e​ca​ ​ហើយ​បញ្ជូន​មកដល់​១​១​៧​០​០​ដូ​ស​ហើយ​ ​កាលពី​ខែមុន​ ​ហើយ​វៀតណាម​នឹង​ទទួល​បានជា​ង​៤​លាន​ដូ​ស​ទៀត​ ​តាមរយៈ​មជ្ឈមណ្ឌល​កូ​វ៉ា​ក់ ​និង​តាមរយៈ​កុងត្រា​ផ្សេងៗ​ទៀត​ ​នៅ​ខែ​មេសា​ ​ដោយ​គ្រោង​នឹង​ទ​ទទួល​បាន​ ​As​t​raZe​n​e​ca​ ​៦​០​លាន​ដូ​ស​ ​ក្នុង​ឆ្នាំ​២​០​២​១​នេះ​៕​

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner