អាជ្ញាធរជាតិអប្សរាអំពាវនាវឲ្យភ្ញៀវទេសចរដែលទៅទស្សនាអង្គរ កុំភ្លេចគោរពក្រមប្រតិបត្តិអង្គរ និងអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាល

អត្ថបទដោយ៖
ធី ដា

អាជ្ញាធរជាតិអប្សរា ដែលជាស្ថាប័នទទួលខុសត្រូវក្នុងការអភិរក្ស និងអភិវឌ្ឍតំបន់រមណីយដ្ឋានអង្គរ បានសហការជាមួយអ្នកស្រុកអង្គរ ភ្ញៀវទេសចរ មគ្គុទ្ទេសក៍ទេសចរណ៍ និងក្រុមការងារជួសជុលប្រាសាទជាដើម បានបង្កើតក្រមមួយឈ្មោះថា ក្រមប្រតិបត្តិអង្គរ ដើម្បីឱ្យភ្ញៀវទេសចរមកទស្សនារមណីយដ្ឋានអង្គរអនុវត្តតាម ក្នុងគោលដៅធ្វើយ៉ាងណា ធានាឱ្យបាននូវសុវត្ថិភាព ក៏ដូចជា បទពិសោធន៍ល្អៗ ការគោរពលើកតម្លៃ និងរបៀបរៀបរយសម្រាប់តំបន់មណីយដ្ឋានអង្គរ។

ខ្លឹមសារសំខាន់ៗនៃក្រមប្រតិបត្តិនោះរួមមាន ហាមស្លៀកខើចលើខើចក្រោម ហាមប៉ះក្បាច់ចម្លាក់ឬអង្គុយលើថ្មទ្រុឌទ្រោម ហាមស្រែកឡូឡា ហាមឡើងលើគំនរថ្ម ត្រូវគោរពស្លាកសញ្ញា ហាមជក់បារី និង ចោលសំរាមជាដើម។ ដោយឡែកស្ថិតនៅក្នុងដំណាក់កាល ដែលមេរោគកូវីដ-១៩ កំពុងរីករាលដាលខ្លាំង អាជ្ញាធរជាតិអប្សរា បានអំពាវនាវឲ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិទាំងអស់ដែលទៅទស្សនាតំបន់រមណីយដ្ឋានអង្គរ ត្រូវគោរពក្រមប្រតិបត្តិអង្គរផង អនុវត្តន៍តាមណែនាំរបស់ក្រសួងសុខាភិបាលផង ដូចជាពាក់ម៉ាស់ រក្សាគម្លាត ឧស្សាហ៍លាងសម្អាតដៃ និងមិនត្រូវជួបជុំមនុស្សច្រើន ឬចូលរួមក្នុងទីកន្លែងងងឹត ចង្អៀតជាដើម…។ល។

អាជ្ញាធរជាតិអប្សរា បានបញ្ជាក់ថា ការគោរពក្រមប្រតិបត្តិអង្គរ និងអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលផង គឺជាការជួយខ្លួនឯងឱ្យមានសុវត្ថិភាព ក៏ដូចជារួមចំណែកក្នុងការអភិរក្ស និងលើកតម្លៃតំបន់រមណីយដ្ឋានអង្គរផង៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner