ក្រសួងអប់រំ សម្រេចបង្កើតអនុគណៈកម្មការ សម្រាប់ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ក្នុងក្របខណ្ឌក្រសួង
ដោយ៖ម៉ាដេប៉ូ
រាជធានីភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១នេះ បានចេញសេចក្តីសម្រេចមួយ ស្តីពីការបង្កើតអនុគណៈកម្មការចំពោះកិច្ច សម្រាប់ ចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ក្នុងក្របខណ្ឌក្រសួងអប់រំ។
យោងតាមសេចក្តីសម្រេចរបស់ក្រសួងអប់រំខាងលើនេះនេះបានបញ្ជាក់ឱ្យដឹងថាគណៈកម្មការចំពោះកិច្ចនេះគឺមានលោកស្រី គឹម សេដ្ឋានី រដ្ឋលេខាធិការក្រសួងអប់រំ យុវជននិងកីឡា ជាប្រធាន និងមានអនុប្រធានជា រដ្ឋលេខាធិការនិងអនុរដ្ឋលេខាធិការចំនួន៦រូប និងសមាជិកចំនួន១៨រូប.
គណៈកម្មការចំពោះកិច្ចនេះ មានលោកស្រី គឹម សេដ្ឋានី រដ្ឋលេខាធិការក្រសួងអប់រំ ជាប្រធាន និងមានអនុប្រធាន-សមាជិកជាច្រើននាក់ផ្សេងទៀត៕
(សូមមើលសេចក្តីសម្រេចដូចខាងក្រោម)
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕



