គម្រោងជួសជុលច្រាំងទន្លេដែលបាក់ស្រុត តាមសំណើរបស់ប្រជាពលរដ្ឋ រស់នៅឃុំកោះអណ្តែត និងឃុំឬស្សីស្រុក បើកការដ្ឋានស្ថាបនានាពេលខាងមុខ
តបតាមសំណូមពរ បស់ប្រជាពលរដ្ឋ រស់នៅស្រុកស្រីសន្ធរ និងស្រុកកងមាស ស្នើសុំមកឯកឧត្តមអភិបាលខេត្តកំពង់ចាម លើការងារស្តារ និងជួសជុលច្រាំងទន្លេមេគង្គដែលបានបាក់ស្រុតកាលពីឆ្នាំកន្លងទៅ ដែលបណ្ដាលឱ្យរងផលផលប៉ះពាល់ដល់លំនៅឋាន និងចំការដំណាំរបស់បងប្អូនប្រជាជនជាច្រើនហិកតា។
ដើម្បីពន្លឿនដល់ការងារខាងលើឲ្យមានប្រសិទ្ធិភាព និងដើម្បីបំពេញនូវតម្រូវការរបស់ប្រជាពលរដ្ឋយើង ឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំកិច្ចប្រជុំលើការងារស្តារ និងជួសជុលច្រាំងទន្លេដែលបានបាក់ស្រុត តាមសំណើរបស់ប្រជាពលរដ្ឋ ដោយអាជ្ញាធរ បានសហការ ជាមួយ ដៃគូ ក្រុមហ៊ុនឯកជន មួយ នឹងធ្វើការបូម យក ខ្សាច់ និង ដី ពីតំបន់ កោះ តូច ដោយក្រុមហ៊ុនត្រូវអនុវត្តទៅតាម គម្រោង ផែនការកន្លងមកដែលខាង ក្រុមហ៊ុន ទទួល ការស្ថាបនា ក្នុងការទប់ស្កាត់ ការបាក់ ច្រាំងទន្លេ នេះ គឺ ប្រើប្រាស់ បាវ ខ្នាតយក្សឈ្មោះ GEO-TEXTILE សម្រាប់ ច្រក ដី និង ខ្សាច់ដូច វិធានការ ខាង ក្រសួង ធនធានទឹក និង ឧតុនិយម ដែលបានស្ថានាជាច្រើន កន្លែងនាពេលកន្លងមក ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម៕




