ភោជនីយដ្ឋានពិសេសថ្នាក់ជាតិ លីព័រឡាង Lu Po Liang ក្នុងឧទ្យានយូ

អត្ថបទដោយ៖
AMS OneMinute

ភោជនីយដ្ឋានពិសេសថ្នាក់ជាតិ លីព័រឡាង Lu Po Liang ក្នុងឧទ្យានយូ ចាប់បង្កើតឡើងក្រោយព្រះរាជដំណើរទស្សនកិច្ចជាប្រវត្តិសាស្រ្ត នៃព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ នាថ្ងៃទី១៩ កុម្ភៈ ១៩៧៣។

ព្រះស្ងោយចំនួន ១៤មុខ ត្រូវបានចម្អិនឡើងដោយចុងភៅដ៏ល្បីល្បាញនៃទីក្រុងសៀហៃ ដើម្បីថ្វាយព្រះអង្គទាំងទ្វេសោយ។ នៅវេលាយប់នោះ ព្រះករុណាព្រះបរមរតនកោដ្ឋ មានព្រះរាជឱង្ការថា “ខ្ញុំសង្ឃឹមថានៅថ្ងៃស្អែកមុនម៉ោង ១០ព្រឹក សូមរៀបចំមុខម្ហូបដដែលនេះ ក្នុងមួយមុខចំនួន២ចាន សម្រាប់អាហារថ្ងៃត្រង់របស់ខ្ញុំ” ដែលនេះបានធ្វើឱ្យក្រុមចុងភៅដ៏ចំណានៗប្រចាំទីក្រុងសៀងហៃ មានសេចក្តីរំភើបរីករាយ និងត្រេកអរយ៉ាងខ្លាំង ដោយព្រះមហាក្សត្រកម្ពុជាសព្វព្រះរាជហឫទ័យខ្លាំងចំពោះស្នាដៃចម្អិនម្ហូបរបស់ពួកគេ។ ចំណែកឯរឿងនិទានដ៏ល្បីមួយគឺ រឿង “ពិធីជប់លៀងតូចមួយនៅលើពិភពលោក” មានប្រភពមកពីព្រឹត្តិការណ៍ខាងលើនេះឯង។

បន្ទប់ដែលព្រះអង្គទាំងទ្វេ ស្តេចយាងមកសោយព្រះស្ងោយនាឆ្នាំ ១៩៧៣ ត្រូវបានរៀបចំជាបន្ទប់ដ៏ពិសេសប្រចាំភោជនីយដ្ឋានដែលត្រូវបានប្រសិទ្ធនាមថា បន្ទប់ “១៩៧៣”។

ប្រភព៖ Royal du Cambodge

ads banner