សប្បុរសជនផ្តល់ថវិកា ម៉ាស,ទឹកបរិសុទ្ធជូនរដ្ឋបាលរាជធានីដើម្បីចូលរួមបង្ការ និងទប់ស្កាត់ជំងឺកូវីដ-១៩

អត្ថបទដោយ៖
ធី ដា

ភ្នំពេញ៖ ថវិកាចំនួន៤០លានរៀល ម៉ាសចំនួន៥ម៉ឺនម៉ាសនិងទឹកបរិសុទ្ធជាង១ម៉ឺនដប ត្រូវបានក្រុមហ៊ុនឯកជនមួយ ប្រគល់ជូនមករដ្ឋបាលរាជធានីភ្នំពេញ ដើម្បីចូលរួមចំណែកក្នុងការបង្ការនិងទប់ស្កាត់ជំងឺកូវីដ-១៩ ខណៈដែរជំងឺនេះ បាននិងកំពុងរីករាលដាលចូលក្នុងសហគមន៍ជាថ្មី ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនេះ។

ពិធីប្រគល់និងទទួលខាងលើនេះបានធ្វើឡើងកាលពីព្រឹកថ្ងៃទី១៩ខែមិនាឆ្នាំ២០២១នៅសាលារាជធានីភ្នំពេញ ក្រោមវត្តមានលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ។ អំណោយដែលលោកឃួង ស្រេង ទទួលពីសប្បុរសជនខាងលើនេះរួមមាន ថវិកាចំនួន៤០លានរៀល ម៉ាស៥ម៉ឺនម៉ាសនិងទឹកបរិសុទ្ធចំនួន១២០០០ដប ។ ក្នុងឱកាសនោះលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសប្បុរជនទាំងអស់ដែលបានចូលរួមបរិច្ចាកនូវទ្រព្យធនធានរបស់ខ្លួន ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការបង្ការនិងទប់ស្កាត់ជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនេះ។

គួរបញ្ជាក់ថា៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១នេះ បានប្រកាសបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ថ្មី ចំនួន៣៧នាក់បន្ថែមទៀត ដែលសុទ្ធសឹងជាករណីក្នុង ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ខណៈអ្នកជំងឺចំនួន១៩នាក់ បានជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។ គិតត្រឹមព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ ២០២១ ចំនួនអ្នកឆ្លងសរុប ១៥៧៨នាក់ ។ ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ចំនួន១០៦២នាក់ ។ ចំនួនអ្នកជាសះស្បើយ ៩១៧នាក់។ចំនួនអ្នកកំពុងសម្រាកព្យាបាល ៦៥៨នាក់និងបានស្លាប់ចំនួន ១នាក់ ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner