ម្តាយតារាចម្រៀង វី ឌីណែត ទទួលមរណភាពអំឡុងពេលសំរាកព្យាបាលជំងឺកូវីដ-១៩

អត្ថបទដោយ៖
ធី ដា

ម្តាយរបស់តារាចម្រៀង វី ឌីណែត និងជាភរិយារបស់តារាចម្រៀងជើងចាស់ ហួរ ឡាវី គឺអ្នកកស្រី ងឿន សុថានី បានទទួលមរណភាពនៅរសៀលថ្ងៃសុក្រ ទី១៩ ខែមីនា ឆ្នាំ២០២១ អំឡុងពេលសំរាកព្យាបាលជំងឺកូវីដ១៩។

កញ្ញា វី ឌីណែត ខ្លួនកំពុងព្យាបាលជំងឺកូវីដ១៩ ផងដែរនោះ បានបង្ហាញសារតាមបណ្តាញផេកហ្វេសប៊ុកថាខ្លួនបានប្តូររូបភាពកាន់ទុក្ខភ្លាមៗ ខណៈលោក ហួរ ឡាវី បានបង្ហោះសារថា «អូនអើយសូមអូនវិលត្រឡប់មកផ្ទះវិញ មកប្តីអង្គុយចាំមើលផ្លូវប្រពន្ធទាំងទឹកភ្នែក តស៊ូឡើងអូន សាធុ.សាធុសាធុ»។

សូមបញ្ជាក់ថា អ្នកស្រី ងឿន សុថានី កំពុងសម្រាកព្យាបាលជំងឺកូវីដ-១៩ បន្ទាប់ពីរកឃើញឆ្លងតាមរយៈព្រឹត្តិការណ៍សហគមន៍២០ កុម្ភះ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner