រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ បានអញ្ជើញចូលរួមក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូរវាងក្រសួងប្រៃសណីយ៍ និងក្រុមហ៊ុន Brite Digital ជាតំណាងក្រុមហ៊ុន Microsoft ប្រចាំកម្ពុជា
អត្ថបទដោយ៖
AMS OneMinute
ថ្ងៃទី១៦ មីនា រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ ជា វ៉ាន់ដេត បានអញ្ជើញចូលរួមក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូរវាងក្រសួងប្រៃសណីយ៍ និងក្រុមហ៊ុន Brite Digital ជាតំណាងក្រុមហ៊ុន Microsoft ប្រចាំកម្ពុជា។
ដោយផ្តោតសំខាន់លើកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍ Software “កម្មវិធីវាយអត្ថបទជាអក្សរខ្មែររហ័ស” សម្រួលដល់ការសរសេរអត្ថបទជាភាសាខ្មែរក្នុងកិច្ចការរដ្ឋបាលប្រចាំថ្ងៃឱ្យបានកាន់តែឆាប់រហ័ស ចំណេញពេលវេលាច្រើន និងបានត្រឹមត្រូវ។ ភាគទាំងពីរកំពុងសិក្សាពីលទ្ធភាពក្នុងការបញ្ចូលតួនាទីត្រួតពិនិត្យអក្ខរាវិរុទ្ធ (Spelling Check) ជាភាសាខ្មែរ ក្នុង Software រដ្ឋបាលរបស់ Microsoft ផងដែរ។
ប្រភព៖ ក្រសួងប្រៃសណីយ៍


