ជំងឺកូវីដ១៩ បានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់វប្បធម៌ និងឧស្សាហកម្មច្នៃប្រឌិតជុំវិញពិភពលោក

អត្ថបទដោយ៖
AMS OneMinute

ជំងឺកូវីដ១៩ បានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់វប្បធម៌ និងឧស្សាហកម្មច្នៃប្រឌិតជុំវិញពិភពលោក។ ហើយការប្រយុទ្ធប្រឆាំងនឹងជំងឺនេះទាមទារឱ្យមានសាមគ្គីភាព និងភាពជាដៃគូរអន្តរជាតិ។ គ្មានប្រទេស ឬសង្គមណាមួយមានសុវត្ថិភាពទេ បើយើងទាំងអស់គ្នាមិនមានសុវត្ថិភាពនោះ។

នៅពេលដែលយើងត្រូវបានបង្ខំឱ្យរស់នៅតាមទម្លាប់ថ្មី យើងចាំបាច់ត្រូវមាននវានុវត្តន៍និងចក្ខុវិស័យក្នុងការប្រែក្លាយវិបត្តិទៅជាឱកាសមួយសំរាប់កំណែទម្រង់ និងដំណើរឆ្ពោះទៅមុខ។ ក្នុងន័យនេះ ការវិនិយោគលើការអភិវឌ្ឍផ្អែកលើវប្បធម៌ និងការលើកកម្ពស់នវានុវត្តន៍ផ្អែកលើធនធាននិងភាពចម្រុះរបស់វប្បធម៌ សុទ្ធតែជាជម្រើសគោលនយោបាយចម្បងរបស់យើង។

ដកស្រង់ពីលិខិតសម្តេចតេជោផ្ញើជូនកិច្ចប្រជុំលើកទី២របស់ក្រុមប្រឹក្សាវប្បធម៌អាស៊ី (ACC)ក្រោមប្រធានបទ “ការលើកកម្ពស់វប្បធម៌ និងនវានុវត្តន៍ ដើម្បីវិបុលភាពរួមក្នុងអំឡុងពេលនិងក្រោយកូវីដ១៩។”

ads banner