ធ្លាប់ជាប់គុក១ឆ្នាំ លេីកនេះជាប់ខ្នោះសមត្ថកិច្ចពាក់ព័ន្ធករណីលួចម្តងទៀត

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ យោងតាមរបាយការណ៍របស់លោក វរសេនីយ៍ឯក ម៉ៅ សឿត អធិការនគរបាលខណ្ឌច្បារអំពៅ បានឲ្យដឹងនៅព្រឹកថ្ងៃទី ៩ ខែឧសភា ឆ្នាំ២០២០នេះ មានជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចធ្វេីការឃាត់ខ្លួន ពាក់ព័ន្ធ ករណីលួចសម្ភារៈ (មិនសម្រេច) នៅចំណុចផ្ទះលេខ១៥៥ ផ្លូវ៣៦៩ ភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ។

ជនរងគ្រោះឈ្មោះ កេត សៀម ភេទស្រី អាយុ៥៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ មេផ្ទះ ស្នាក់នៅផ្ទះកើតហេតុ។ រីឯជនសង្ស័យឈ្មោះ ផុន ម៉ៅ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិដើមចាន់ សង្កាត់ ច្បារអំពៅ២ ខណ្ឌច្បារអំពៅ។

ក្នុងរបាយការណ៍របស់លោកអធិការបានបញ្ចាក់ថា៖ មុនពេលកើតហេតុជនរងគ្រោះបានចាក់សោទ្វារផ្ទះ (ចំណុចកើតហេតុ) រួចចូលដេកក្នុងផ្ទះ។ រហូតដល់ ម៉ោង០៥និង០០នាទីទៀបភ្លឺ ថ្ងៃទី ០៩-០៥-២០២០ ស្រាប់តែជនសង្ស័យជិះកង់មកឈប់មុខផ្ទះ រួចចូលក្នុងបរិវេណផ្ទះ ដើររើកកាយរកលួចសម្ភារៈ ពេលនោះក៏ត្រូវបានជនរងគ្រោះភ្ញាក់ដឹងខ្លួនឃើញស្រែកចោរៗ នាំគ្នាចាប់ខ្លួនជនសង្ស័យ រួមនឹងកង់១គ្រឿង ប្រគល់ឲ្យសមត្ថកិច្ចចាត់ការតាមច្បាប់។

គួររំលឹកថា កន្លងមកជនសង្ស័យធ្លាប់ជាប់ពន្ធនាគារព្រៃស០១ឆ្នាំ (២០១៩) ពីបទ ៖ លួច និងប្រើប្រាស់គ្រឿងញៀនផងដែរ៕

ដោយ៖ ភារ៉ា និងប៊ុនធី

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner