​លោក​ ចូ ​បៃ​ដិ​ន​ ​និង​លោកស្រី​ ​កា​ម៉ា​ឡា ​ហារី​ស​ ​ថ្កោលទោស​អំពើ​ហិង្សា​ប្រឆាំង​នឹង​ជនជាតិ​ដើម​អាស៊ី​ ​អំឡុង​ដំណើរ​ទស្សនកិច្ច​ទៅកាន់​ទីក្រុង​អា​ត្លង់​តា

​អាមេរិក​៖​ ​ប្រធានាធិបតី​អាមេរិក​លោក​ ចូ ​បៃ​ដិ​ន​ ​និង​អនុ​ប្រធានាធិបតី​អាមេរិក​លោកស្រី​ ​កា​ម៉ា​ឡា ​ហារី​ស​ ​បាន​សម្តែង​ការ​គាំទ្រ​ចំពោះ​ពលរដ្ឋ​អាមេរិក​ដើមកំណើត​អាស៊ី​ ​និង​ ​បាន​បរិហារ​ពី​ការ​ស្អប់ខ្ពើម​ ​នៃ​ការរើសអើង​ជាតិសាសន៍​ ​នៅ​ពេល​មេដឹកនាំ​ទាំងពីរ​ធ្វើដំណើរ​ទស្សនកិច្ច​ទៅ​ទីក្រុង​អា​ត្លង់​តា​ ​រដ្ឋ​ចរ​ចៀ ​នៅ​ថ្ងៃសុក្រ​នេះ​ ​។​

ដំណើរ​ទស្សនកិច្ច​របស់​លោក​ ​បៃ​ដិ​ន​ ​និង​លោកស្រី​ ​ហារី​ស​ ​ខាងលើ​នេះ​ដែរ​ ​បាន​កើតមានឡើង​ ​មួយថ្ងៃ​បន្ទាប់ពី​ខ្មាន់​កាំភ្លើង​ស្បែក​ស​ម្នាក់​បាន​បាញ់សម្លាប់​មនុស្ស​៨​នាក់​ ​ក្នុង​នោះ​មាន​ស្រ្តី​០​៦​នាក់​ជា​ពលរដ្ឋ​អាមេរិក​ដើមកំណើត​អាស៊ី​ ​។​ ​បច្ចុប្បន្ន​ប៉ូលិស​បាន​ឃាត់ខ្លួន​ខ្មាន់​កាំភ្លើង​ឈ្មោះ​ រ៉ូប៊ឺ​ត​ ​អា​រ៉ុ​ន​ ​ឡុង​ ​មាន​អាយុ​២​១​ឆ្នាំ​ ​និង​កំពុង​ស៊ើប​អង្កេត​ពី​មូលហេតុ​ ​នៅ​ពីក្រោយ​ការ​បាញ់​ប្រហារ​យ៉ាង​រង្គាល​នេះ​ ​។​ ​ថ្លែង​នៅ​ឯ​សាកល​វិទ្យា​ ​E​m​or​y​ ​ក្រោយ​ជួបពិភាក្សា​ជាមួយ​មេដឹកនាំ​សហគមន៍​ពលរដ្ឋ​អាមេរិក​ដើមកំណើត​អាស៊ី​ ​លោក​ ​បៃ​ដិ​ន​ ​បាន​ជំរុញ​ឱ្យ​ប្រជាជន​អាមេរិក​ទាំងអស់​ ​ក្រោកឈរ​ឡើង​ធ្វើសកម្មភាព​ប្រឆាំង​នឹង​អំពើ​ហិង្សា​ ​និង​ការរើសអើង​ពូជសាសន៍​លើ​ពលរដ្ឋ​អាមេរិក​ដើមកំណើត​អាស៊ី​ ​ដើម្បី​ធានា​ឱ្យ​បាន​ថា​ ​សហរដ្ឋអាមេរិក​មិនមែន​ជា​ឋានសួគ៌​សម្រាប់​អំពើ​ហិង្សា​ ​និង​ការរើសអើង​ពូជសាសន៍​ជាដាច់ខាត​ ​។​ ​

ដោយឡែក​លោកស្រី​ ​ហារី​ស​ ​ក៏បាន​និយាយ​ដែរ​ថា​ ​ការរើសអើង​ពូជសាសន៍​ ​នៅតែ​បន្ត​កើតមាន​ក្នុង​សហរដ្ឋអាមេរិក​… ​ក៏ប៉ុន្តែ​លោក​ប្រធានាធិបតី​និង​ខ្ញុំ​ ​នឹង​មិន​នៅ​ស្ងៀម​ឡើយ​… ​យើង​នឹង​ប្រឆាំង​អំពើ​ហិង្សា​ ​ការរើសអើង​ពូជសាសន៍​ ​មិនថា​វា​កើតឡើង​ដោយ​របៀបណា​ ​ឬនៅ​ទីណា​នោះ​ទេ​ ​៕​ ​ប្រភព​៖​ ​ស៊ី​ន​ហួរ​

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner